សំនួរទាំង 8 នេះអាចអោយអ្នក ស្គាល់ច្បាស់ពីអ្នកដែលនៅជុំវិញខ្លួន រឺមិត្តភក្តិរបស់អ្នកច្បាស់ដូចថ្ងៃ |

សំនួរទាំង 8 នេះអាចអោយអ្នក ស្គាល់ច្បាស់ពីអ្នកដែលនៅជុំវិញខ្លួន រឺមិត្តភក្តិរបស់អ្នកច្បាស់ដូចថ្ងៃ

មនុស្សច្រើនណាស់ដែលបានដើរចូលមកក្នុងជីវិតរបស់យើង ចង់ទាក់ទងរាប់អានជាមួយយើង តែយើងមិនអាចដឹងទេថាពួកគេជាមនុស្សយ៉ាងណានោះ។បើយើងមើលទៅតាមតែសំបកខាងក្រៅរបស់គេ យើងប្រហែលជាមិនអាចដឹងច្បាស់ពីគេនោះទេ។មានមនុស្សជាច្រើនចង់យល់ដឹងពីអ្នកដែលរស់នៅជុំវិញខ្លួនរបស់គេតែមិន ដឹងថាគួរធ្វើយ៉ាងណា។តែសំនួរទាំង៨ខាងក្រោមនេះវាអោយជួយដល់អ្នកបាន អ្នកនឹងអាចយល់ នឹងអាចដឹងពីអត្តចរឹក លក្ខណៈសម្បត្តិរបស់ពួកគេយ៉ាងច្រើនផងដែរ។វាជាការងាយស្រួលក្នុងការដែលអ្នកជ្រើសនរណាម្នាក់មកធ្វើជាមិត្ត រឺដៃគូរជីវិតជៀសការមើលខុស ធ្វើអោយខ្លួនមានវិប្បដិសារី។

 

១./ តើអ្នកមានទំលាប់អ្វីដែលអ្នកធ្វើវាទាំងពីក្មេងរហូតមកដល់ឥឡូវ?

​          សំនួរនេះនឹងជួយអ្នកអោយយល់ពីមនុស្សសឹងតែគ្រប់គ្នា មិនថាចាស់រឺក្មេងនោះទេ។​ចម្លើយ​របស់​ពួកគេ​នឹងប្រាប់អ្នកជាច្រើនអំពី របៀបដែលគេ​មើលឃើញ​ខ្លួនឯង រឺរបៀបដែលគេយល់ពី​ខ្លួន​ឯង។វាជាចំនុចសំខាន់ដែលអាចអោយអ្នក យល់ច្បាស់ពីចរឹករបស់ពួកគេ និង​ងាយស្រួល​សំរប​ខ្លួន​ជាមួយពួកគេ។ឧទាហរណ៍ដូចជាគេឆ្លើយថាគេចូលចិត្តធ្វើអ្វីគ្រប់យ៉ាងអោយតែបាន​នូវភាព​រីក​រាយ​ទាំង​ពីក្មេងមកមានន័យថា គេជាមនុស្សបើកទូលាយ មិនសូវប្រកាន់ច្រើនគេចូលចិត្តធ្វើតួកំ​ប្លែងសំរាប់គ្រប់គ្នាដែលគេស្គាល់។

Image result for do when young

២​./ បើអ្នកមានកម្មវិធីទូរទស្សន៍ផ្ទាល់ខ្លួន តើកម្មវិធីនោះនិយាយពីអ្វី?

ចម្លើយសំរាប់សំនួរនេះអ្នកបង្ហាញអ្នកច្រើនអំពី ចំណាប់អារម្មណ៍ និង កម្មវិធីទូទស្សន៍ដែល​គេ​ពេញចិត្ត។វាក៏នឹងជួយអ្នកអោយយល់អំពីដឹង ទស្សនៈជីវិត និង ចំណង់ចំណូលចិត្តចំប​ងរបស់​ពួកគេ។ ឧទាហរណ៍ ដូចជាមនុស្សម្នាក់ងប់ងុលខ្លាំងនឹងការងារ នោះកម្មវិធីទូទស្សន៍ដែលពួកគេ​ចង់ធ្វើនឹងទាក់ទងជាមួយផ្នែកការងារនេះតែម្តង។

៣./ប្រសិនបើអ្នកមានពេលទំនេររៀងរាល់ ថ្ងៃទៅអ្នកនឹងធ្វើអ្វី?

ចម្លើយនៃសំនួរនេះវានឹងបង្ហាញពីចំណង់ចំនូលចិត្ត រឺក៏សេចក្តីត្រូវការណាមួយ ដែល​គេចូលចិ​​ត្តធ្វើនៅពេលទំនេពី​ការ​ងារ​របស់ពួកគេ រឺ បញ្ហអ្វីមួយដែលពួក​គេត្រូវជួប​នៅពេលបន្ទាប់។​ឧទារហរណ៍ បើគេប្រាប់អ្នកថាគេនឹងគូរគំនូរនៅពេលទំនេរនោះអ្នកអាចដឹងថា ថាចំណូលចិត្តគេគឺ​គូររូប តែបើគេប្រាប់អ្នកថាគេនឹងរៀន នោះអ្នកប្រហែលជាអាចដឹងថាគេប្រាកដជា​ត្រូវមានការ​ប្រ​លង​នៅពេលខាងមុខ។

៤./ បើសិនគេអោយអ្នកជ្រើសរើសជំនាញមួយដែលអ្នកចង់រៀនទៅជំនាញនោះគឺអ្វី?

សំនួរនេះជួយអ្នកយល់អោយបានច្រើនពីបុគ្គលិកលក្ខណៈ ចំណង់ចំណូលចិត្តលើអាជីព និងអ្វី​ដែល​​ពួកគេកំពុងតែកោតសរសើ។ដូចជាមានអ្នកខ្លះចង់រៀនលេងអុក មានន័យ​ថាគេចូល​ចិត្តអ្នក​ដែលចេះលេងអុក រឺមានការស្រលាញ់ខ្លាំងចំពោះអ្នកចេះលេងអុកនេះ ហើយវាក៏បញ្ជាក់ថាគេជាមនុស្សដែលចូល​ចិត្ត​អ្នក​ដែលឆ្លាតវៃ។ប្រសិនបើគេចង់ចេះលេងហ្គី​តានោះទំនងជាគេមាន​ទំនោរទៅរក​ខាងផ្នែក​សិល្បៈ។

៥​./តើអ្នកមានអារម្មណ៍បែបណាចំពោះទង្វើរកាលពីកុមារភាពរបស់ខ្លួន?

សំនួរនេះអាចជួយអ្នកអោយយល់យ៉ាងស៊ីជម្រៅ ទៅលើកា​រវាយតម្លៃគុណ​ភាពជីវិតពួ​កគេ តាមរយៈខ្លួនគេផ្ទាល់។វាអាចដឹងប្រាប់យើងអំពីភាពខុសឆ្គងនិងភាពមោទនៈ​របស់ពួកគេនៅ​ឯកុ​មារ​​ភាពនោះ។បន្ថែមលើនោះទៀតវាអាចប្រាប់ពីកាលអ្វីដែលគេចូលចិត្ត រឺមិនចូលចិត្តទៀតផង។

៦./ តើអ្នកនឹងអាចភ្លេចអនុស្សារីយ៍ចាស់ៗដែលរឺទេ?

វានិងជួយអ្នកអោយយល់ច្រើនពីរបៀបដែលពួកគេកំពុងគិតថាពួកគេចូលចិត្តពិភពលោកចាស់រឺក៏ចូលចិត្តពិភពលោកថ្មីច្រើនជាង។ពួកគេជាមនុស្សដែលប្រកាន់ភ្ជាប់នៅរឿងចាស់​ច្រើនប៉ុនណា។ គេអាចជាមនុស្សបើក ទូលាយ សំរាប់ការទទួលយកអ្វីដែលថ្មីៗកំរិតណា នោះវានឹងអាស្រ័យលើសំនួរនេះហើយ។

៧./ ប្រសិនគេអោយអ្នកប្តូរជីវិតអ្នកជាមួយមិត្តភក្តិម្នាក់ តើម្នាក់នោះជាអ្នកណា?

មនុស្សផ្សេងៗគ្នាមាន ការអោយតម្លៃទៅលើរបស់ផ្សេងៗពីគ្នាដែរ។មនុស្សខ្លះគិតអំពីលុយកាក់ ឯមនុស្សខ្លះទៀតគិតពីស្នេហា រីក្តីស្រលាញ់និងគ្រួសារ។ចម្លើយនៃសំនួរនេះនឹងជួយ អ្នកអោយ​យល់អំពីប្រភេទ មនុស្សនៅក្បែរអ្នកនេះ។

៨./ តើអ្វីដែលនៅចន្លោះអ្នក និង សុភមង្គល?

សំនួរនេះអោយបង្កើតជាការភ្ញាក់ផ្អើលដល់អ្នក រឿងមួយដែលអ្នកមិនធ្លាប់ស្មានដល់ រឺដឹងពី​វានោះទេ។វាជួយអ្នកអោយយល់កាន់តែច្បាស់ ពីមនុស្សដែលអ្នកកំពុងសួរនេះពីផ្លូវដែលពួកគេគិត​ថាវាអាចនាំពួកគេទៅរកសុភមង្គលបាន។វាក៏បានបង្ហាញអ្នកអោយដឹងពីការយល់ឃើញ រឺទស្សនៈ​របស់ពួកគេចំពោះ​សុ​ភមង្គល។

ប្រភព ៖ lifehack