គ្រាន់តែចំណាយ៥នាទី ក្នុងការធ្វើលំហាត់ប្រាណតាមរយះម្រាមជើងក៏ធ្វើអោយយើងស្រួលសរសៃបានដែរ |

គ្រាន់តែចំណាយ៥នាទី ក្នុងការធ្វើលំហាត់ប្រាណតាមរយះម្រាមជើងក៏ធ្វើអោយយើងស្រួលសរសៃបានដែរ

ក្នុងជីវភាពរស់នៅប្រចាំថ្ងៃលំហាត់ប្រាណគឺជារឿងដ៏សំខាន់មួយសម្រាប់មនុស្សទូទៅដូចនេះហើយថ្ងៃនេះក្រុមការងារយើងសូមលើកយកនៅលំហាត់ប្រាណថ្មីមួយដែលអាចសម្រួលសរសៃបានយ៉ាងងាយស្រួល⁣ ហើយសម្រាប់លំហាត់ប្រាណរបៀបនេះមានលក្ខណងាយៗ មានប្រសិទ្ធភាពចំពោះមនុស្ស២ប្រភេទ គឺមនុស្សចាស់ដែលពិបាកធ្វើចលនាខ្លាំងៗ និងមនុស្សខ្ចិល ដោយគ្រាន់តែធ្វើការ ក្ដាប់ លា កន្ត្រៃ នៅប្រអប់ជើងរបស់យើង ។

១. ចលនាកន្ត្រៃ៖ ចលនាកន្ត្រៃនេះគឺអាចប្រាប់ពីពត័មាននៃចង្កេះរបស់យើងបាន⁣ ចង់ដឹងថាចង្កេះល្អឬមិនល្អគ្រាន់តែសាកនឹងដឹងភ្លាម។ លើកជើងឡើងរាងខ្ពស់បន្ទិចបន្ទាប់មកធ្វើចលនាកន្ត្រៃ ចំពោះអ្នកដែលមានបញ្ហាចង្កេះ ឬសាច់ដុំចង្កេះហត់នឿយខ្លាំង ចលនានេះគឺលោកអ្នកមិនអាចធ្វើបានដល់កម្រិតវាទេ។

២. ចលនាក្ដាប់៖ យើងត្រូវក្តាប់ម្រាមជើងអោយណែនចូលគ្នា ហើយការធ្វើចលនានេះគឺទាក់ទងទៅនឹងផ្នែកគ្រាប់ឈាមនៅក្នុងខួរក្បាល ជាមួយនឹងចលនាបែបនេះដែរគឺសម្រាប់អ្នកដែលគេងលក់មិនស្រួលប្រហែលជាពិបាកនឹងប្រមូលកម្លាំងក្នុងការក្តាប់អោយណែនបន្តិច ហើយក៏មិនអាចធ្វើចលនាបែបនេះមិនដល់កម្រិតនោះទេ។

៣. ចលនាលា៖ ម្រាមជើងរបស់យើងបើលាកាន់តែឃ្លាតឆ្ងាយគ្នាគឺកាន់តែល្អ ធ្វើដូចនេះដើម្បី បញ្ចាក់ថាសរសៃរបស់អ្នកគ្មានអ្វីរាំងស្ទះ។

ជារៀងរាល់យប់មុនពេលចូលគេង ធ្វើលំហាត់ប្រាណនេះដោយគ្រាន់តែចំណាយពេល៥នាទី ធានាសរសៃរត់បានស្រួលហើយសុខភាពល្អទៀត តែប៉ុណ្ណេះគេងលក់ស្រួល មានកម្លាំងព្រឹស និងរបត់ឈាមដើរកាន់តែស្រួល។

ប្រភព៖ YangShengZhu