King Arthur: Legend Of The Sword ផ្តើមពីប្រជារាស្រ្តសាមញ្ញម្នាក់ក្លាយទៅជាស្តេចមួយអង្គ |

King Arthur: Legend Of The Sword ផ្តើមពីប្រជារាស្រ្តសាមញ្ញម្នាក់ក្លាយទៅជាស្តេចមួយអង្គ

កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះរោងភាពយន្ត Prime Cineplex បានធ្វើការចាក់បញ្ចាំង Pre Screening នៅរឿង King Arthur ដែលសាច់រឿងទាំងមូលនិយាយពីខ្សែជីវិតបុរសម្នាក់ឈ្មោះថា Arthur ដែលឪពុករបស់គាត់គឺជាស្តេចប៉ុន្តែត្រូវបានគេសម្លាប់ឡើងគ្រងរាជ្យ។ នៅពេលដែលឪពុក Arthur ត្រូវគេសម្លាប់ Vortigern  ត្រូវជាពូរបស់ Arthur បានឡើ់ងគ្រងរាជ្យ។ ទ្រង់ប្លន់សិទ្ធិតាំងពីកំណើតរបស់ Arthur ធ្វើឱ្យគេមិនដឹង Arthur ជាអ្នកណា។ Arthur រស់មកទាំងលំបាកក្នុងផ្ទះបនមួយនៅផ្លូវតូចមួយក្នុងទីក្រុង។ ប៉ុន្តែនៅពេលដែលគេបានដកដាវចេញពីថ្ម ជីវិតរបស់គេត្រូវបានប្រែប្រួល ហើយគេត្រូវបានបង្ខំឱ្យទទួលស្គាល់ប្រវតិ្តពិតរបស់គេ។ តែ Vortigern ក៏បានតាមព្យាយាមសម្លាប់ Arthur កុំអោយគេឡើងគ្រងរាជ្យបាន។ ដើម្បីកាន់តែច្បាស់នៅសាចរឿងទាំងមូលលោកអ្នកអាចទស្សនាបាននៅគ្រប់បណ្តារោងកុនទំនើបក្នុងទីក្រុងភ្នំពេញ ចាប់ពីថ្ងៃនេះតទៅ៕

ទស្សនា⁣ Trailer ទីនេះ៖