១០មូលហេតុធំៗដែលធ្វើអោយជីវិតរបស់គូស្វាមីភរិយាមានការឈ្លោះប្រកែកគ្នា |

១០មូលហេតុធំៗដែលធ្វើអោយជីវិតរបស់គូស្វាមីភរិយាមានការឈ្លោះប្រកែកគ្នា

ជីវិតរបស់គូស្វាមីភរិយាគឺមិនមែនតែងតែសប្បាយរីករាយផ្អែមល្ហែមរហូតនោះទេ គីវាត្រូវតែមានបន្លាតូចៗរងចាំការចាក់លើជិវិតអាពាហ៍ពិពាហ៍អោយមានការឈ្លោះប្រកែកគ្នា លើសពីនេះទៅទៀត សព្វថ្ងៃនេះការឈ្លោះប្រកែកគ្នានេះបានក្លាយជាមូលហេតុនៃភាពមិនស្មោះត្រង់និងការលែងលះ គ្រួសារមានការបែកបាក់។អត្រានៃការលែងលះគ្នានៅគ្រប់ប្រទេសកំពុងកើនឡើងជារៀងរាល់ថ្ងៃដែលគួរអោយព្រួយបារម្ភ។ការដោះស្រាយបញ្ហាការឈ្លោះប្រកែកគ្នាវាមើលទៅដូចជាមិនគួរអោយជឿប៉ុន្តែបើអ្នកអាចធ្វើតាមការចំណុចទាំង១០ខាងក្រោមនេះជីវិតគូរបស់អ្នកនិងប្រសើរឡើងនិងដើម្បីបញ្ចប់នៅការលែងលះឬការបំបែក។ យើងមាន១០ ឧទាហរណ៍នៃបញ្ហាជម្លោះជាញឹកញាប់ក្នុងជីវិតអាពាហ៍ពិពាហ៍ជាមួយនិងវិធីនៃការដោះស្រាយជាមួយវាផងដែរ។

១/បញ្ហាហិរញ្ញវត្ថុ៖ គូស្វាមីភរិយាភាពច្រើនមានបញ្ហាអំពីការចំណាយប្រាក់ ជាធម្មតាបណ្តាលមកពីការមានគំនិតខុសគ្នាក្នុងការចំណាយ។ម្នាក់ចំណាយលុយយ៉ាងប្រយ័ត្នខណៈពេលដែលម្នាក់ទៀតចំណាយលុយយ៉ាងខ្ជះខ្ជាយឬអាចកើតឡើងពីស្វាមីនិងភរិយាមានប្រាក់ខែមិនស្នើរគ្នា។ដូច្នេះអ្នកត្រូវធ្វើការផ្លាស់ប្តូរគំនិតមួយនេះហើយដាក់ច្បាប់ទំលាប់ក្នុងការចំណាយនិងគួរតែប្រកាន់ខ្ជាប់នៅច្បាប់ទំលាប់ក្នុងការចំណាយយ៉ាងតឹងរឹង ព្រោះនេះជាជីវិតគូរហើយការចំណាយគឺជាផ្នែកមួយយ៉ាងសំខាន់នៃជីវិតអាពាហ៍ពិពាហ៍ផងដែរ។

២/ក្រុមគ្រួសារមានភាពខុសគ្នា៖ ការរស់នៅជាមួយមូលដ្ឋានគ្រឹះនៃក្រុមគ្រួសារខុសគ្នាដូច្នេះក្រុមគ្រួសារទាំងពីរចូលមករួមគ្នាអាចបង្កឱ្យមានបញ្ហាដែលមិនយល់ពីគ្នាទៅវិញទៅមក។ ការរស់នៅជាមួយគូដែលក្រុមគ្រួសារទាំងពីរមិនពេញចិត្តគឺបង្កើតអោយមានផលវិបាកក្នងការសំរេចចិត្ត ការចិញ្ចឺមកូននិងវប្បធម៌នៃការរស់នៅមានភាពខុសគ្នា។សម្រាប់បញ្ហាមួយនេះអ្នកគួរតែដោះស្រាយដោយការបែកផ្ទះចេញពីក្រុមគ្រួសារទាំងសងខាងអ្នកនឹងទទួលបានជីវិតគូល្អប្រសើរជាងមុន។

៣/បញ្ហាជាឪពុកម្តាយរបស់កូន៖ អ្នកនិងគូស្វាមីភរិយាមានការចិញ្ចឺមនិងវប្បធម៌នៃការរស់នៅមានភាពខុសគ្នា ប្រសិនបើអ្នកមានការខ្វែងគំនិតក្នុងការចិញ្ចឺមកូនដូចជាការអប់រំចិញ្ចឺមកូននិងរឿងផ្សេងៗទៀត។ សម្រាប់បញ្ហាមួយនេះអ្នកគួរតែដោះស្រាយដោយការស្វែងរកការអប់រំចិញ្ចឺមកូនម្នាក់ពាក់កណ្តាលដល់កូន វាគឺជាដំណោះស្រាយល្អបំផុត។

៤/ការរួមភេទ៖ ពេលខ្លះការរួមភេទអាចបង្កបញ្ហាបានប្រសិនបើអ្នកទាំងពីរមានការគិតខុសគ្នា។ ដូច្នេះវាជាការសំខាន់ណាស់ដែលអ្នកទាំងពីរគួរតែមានការអង្គុយនិយាយគ្នាអំពីអ្វីដែលអ្នកចូលចិត្តនិងមិនចូលចិត្តការរួមភេទនៅពេលនោះវានិងធ្វើអោយជីវិតគូមានសុភមង្គលជាមួយគ្នា។ កុំខ្លាចក្នុងការនិយាយឬធ្វើពុតថាអ្វីគ្រប់យ៉ាងគឺរលូនមិនមានបញ្ហានោះវាអាចជាមូលហេតុនៃភាពមិនស្មោះត្រង់នៅពេលអនាគតផងដែរ ការនិយាយស្វែងរកដំណោះវាគឺជាដំណោះស្រាយល្អបំផុត។

៥/ភាពខុសគ្នារវាងបុគ្គលិកលក្ខណ៖ អ្នកនិងគូស្វាមីភរិយាគជាមនុស្សពីរនាក់ដែលមានភាពខុសគ្នាដូច្នេះអ្នកទាំងពីរចៀសមិនរួចពីការឈ្លោះប្រកែកគ្នានោះទេ នេះគឺជាភាពខុសគ្នានៃអាកប្បកិរិយាក្នុងការរស់នៅវប្បធម៌ក្នុងក្នុងការប្រើប្រាស់ជីវិតដែលធ្វើអោយជីវិតគូរបស់អ្នកមានដែរបញ្ហាដូច្នេះហើយអ្នកគួរតែរកចំណុចដូចគ្នានិងខុសគ្នារបស់អ្នកមកធ្វើការកែប្រែហើយអ្នកនឹងទទួលការគោរពការយល់និងការស្រឡាញ់ពីគ្នានិងគ្នាជាច្រើន។

៦/ការផ្លាស់ប្តូរទម្លាប់ដែលទទួលយកមិនបាន ៖ នៅពេលដែលអ្នកចាប់ផ្តើមរស់នៅជាមួយដៃគូអ្នកអាចរកឃើញថាដៃគូរបស់អ្នកមានទម្លាប់មួយចំនួនដែលអ្នកមិនចូលចិត្តហើយប្រសិនបើដូច្នេះអ្នកគួរតែប្រាប់គេដោយផ្ទាល់និងនិយាយត្រង់ទៅកាន់គេ។​ ហើយទុកពេលអោយគេធ្វើការផ្លាស់ប្តូរព្រោះគេមិនអាចផ្លាស់ប្តូរទម្លាប់ក្នុងរយះពេលមួយយប់នោះទេ។ គេត្រូវការពេលវេលាដើម្បីសម្របខ្លួនបន្តិចម្តងៗ ។

៧/ការរំពឹងទុកខុសពីការគិត៖ ការរៀបអាពាហ៍ពិពាហ៍គ្រប់គ្នាតែងតែមានការរំពឹងទុកខុសៗគ្នាប៉ុន្តែពេលដែលការពិតមិនដូចការរំពឹងទុកវាធ្វើអោយមានការខកចិត្តបន្ទាប់ពីការប្រើជីវិតគូរ។ អ្នកប្រហែលជាគិតថាអាពាហ៍ពិពាហ៍គឺមិនមែនជាការល្អដូចដែលពួកគេបាននិយាយនោះទេ ដៃគូរបស់អ្នកអាចនឹងមិនដូចការរំពឹងទុករបស់អ្នកមុនពេលដែលអ្នកសម្រេចចិត្តរៀបការ។​ អ្នកមិនអាចត្រឡប់ទៅក្រោយវិញបាននោះឡើយប៉ុន្តែអ្នកអាចត្រឡប់មកគិតនិងសម្លឹងមើលដៃគូរបស់អ្នកសារជាថ្មីហើយបន្ថយការរំពឹងទុករបស់អ្នកចុះនោះអ្នកនិងទទួយបានជីវិតគូដ៏ល្អមួយ។

៨/ការលាក់លាមពីបញ្ហា៖ បញ្ហានេះកើតឡើងពីការមិនបាននិយាយអ្វីដែលអ្នកចង់និយាយទៅកាន់ដៃគូរបស់អ្នកឬការលាក់លាមពីក្តីបារម្ភរបស់អ្នក។ អ្នកទាំងពីរគួរតែនិយាយដោយបើកចំហជាមួយសំដីសុភាពរាបសារនិងស្មោះត្រង់ជាមួយគ្នានិងគ្នា។

៩ /ការគ្មានពេលវេលាសម្រាប់គ្នាទៅវិញទៅមក​៖ គូស្វាមីនិងភរិយាតែងតែត្រូវការមើលថែនិងការចាប់អារម្មណ៍យកចិត្តទុកដាក់រវាងគ្នានិងគ្នាប៉ុន្តែប្រសិនបើភាគីម្ខាងទៀតមិនមានពេលវេលាអោយគ្នានោះទំនាក់ទំនងរបស់អ្នកទាំងពីរអាចមានការអន់ចិត្តឬអាចបង្ករអោយមានបញ្ហាបាន។​ ដូច្នេះមុនពេលរឿងនេះកើតឡើងអ្នកគួរមានគម្រោងកំណត់ពេលវេលារបស់អ្នក។វិធីសាស្រ្តនេះគឺសមរម្យសម្រាប់គូស្វាមីភរិយាដែលមានធ្វើការនៅក្នុងការកន្លែងខុសគ្នាឬពេលវេលាខុសគ្នាបាន។

១០/ការងារផ្ទះ៖ កាងារផ្ទះអាចហាក់ដូចជាបញ្ហាតូចតាចប៉ុន្តែអាចបណ្តាលឱ្យមានបញ្ហាជម្លោះក្នុងជីវិតអាពាហ៍ពិពាហ៍ផងដែរ។ សម្រាប់ការដំណោះស្រាយបញ្ហាមួយនេះគឺដំណោះស្រាយផ្លាស់ប្តូរគ្នាធ្វើម្នាក់ម្តងឬក៏អាចជួយគ្នាធ្វើទាំងពីរនាក់ហើយអាចយកឱកាសនេះមកបន្ថែមភាពផ្អែមល្ហែមអោយគ្នានិងគ្នាផងដែរ។

បន្ទាប់ពីបានអានពីបញ្ហាដែលអាចកើតឡើងនៅក្នុងជីវិតបច្ចុប្បន្នទាំងអស់នេះ សូមចង់ចាំវាទុកដើម្បីយកមកប្រើប្រាស់ក្នុងជីវិតពិតរបស់អ្នក។ ចូរនិយាយជាមួយគូស្នេហ៍របស់អ្នកដោយបើកចំហនិងស្តាប់ហេតុផលជាមួយគេ។នៅពេលណាដែលអ្នកមានបញ្ហា ប្រើពាក្យទន់ភ្លន់ទៅជាវិជ្ជមានមួយហើយសម្លឹងមើលទៅលើបញ្ហាមួយនោះកុំប្រើពាក្យប៉ះពាល់ដល់គ្នាសូមអត់ធ្មត់និងការយល់ដឹងពីការថែទាំគ្នាទៅវិញទៅមក។ អត់ទោសហើយបំភ្លេចរឿងអាក្រក់ៗអោយអស់ នេះគឺជាវិធីល្អបំផុតដើម្បីយកឈ្នះលើអ្វីគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នក៕

ប្រភព៖ Tvpool Online