គួរប្រយ័ត្ន!! ត្រូវឈប់បរិភោគខ្ទឹមសភ្លាម ប្រសិនបើអ្នកជាម្នាក់ក្នុងចំណោមមនុស្សដែលមានបញ្ហាទាំង ៦ ប្រភេទនេះ |

គួរប្រយ័ត្ន!! ត្រូវឈប់បរិភោគខ្ទឹមសភ្លាម ប្រសិនបើអ្នកជាម្នាក់ក្នុងចំណោមមនុស្សដែលមានបញ្ហាទាំង ៦ ប្រភេទនេះ

ខ្ទឹមស ភាគច្រើនត្រូវបានគេយកមកប្រើដើម្បីបង្កើនរសជាតិនិងផ្ដល់ក្លិនឈ្ងុយក្នុងអាហារប្រចាំថ្ងៃ។ ដូចដែលយើងធ្លាប់បានដឹងមកហើយថា ខ្ទឹមស មិនត្រឹមតែអាចយកមកប្រើក្នុងអាហារប៉ុណ្ណោះទេ ប៉ុន្តែដោយសារវាមានផ្ទុកនូវសារធាតុចិញ្ចឹមល្អៗជាច្រើនដែលមានប្រយោជន៍ចំពោះសុខភាពរបស់យើងនោះ វាក៏មានឈ្មោះល្បីក្នុងការ យកមកប្រើជាឪសថដើម្បីបង្ការឬព្យាបាលជម្ងឺមួយចំនួនផងដែរ។ ឧទាហរណ៍ដូចជា ប្រេងខ្ទឹម អាចយកមកប្រើសម្រាប់ជាការព្យាបាលល្អបំផុតមួយនៃការឆ្លងមេរោគផ្សិតជាដើម។ ទោះជាបី ខ្ទឹមស មានគុណសម្បត្តិជាច្រើនចំពោះសុខភាពយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលមានបញ្ហាសុខភាពទាំង ៦ ប្រភេទខាងក្រោមនេះ នោះអ្នកគួរតែបញ្ឈប់ការប្រើប្រាស់និងបរិភោគខ្ទឹមសតទៅទៀត  ព្រោះវាអាចនឹងបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរ៖

១. មនុស្សដែលមានបញ្ហាថ្លើម

ក្នងនាមជាប្រភេទអាហារដែលអាចកម្ចាត់បាក់តេរីនិងវីរុសនោះ មនុស្សជាច្រើនជឿថាការបរិភោគខ្ទឹមសអាចការពារប្រឆាំងជំងឺរលាកថ្លើមបាន។ ប៉ុន្តែបន្លែនេះមិនអាចយកមកបរិភោគសម្រាប់ការព្យាបាលមេរោគនៃជម្ងឺរលាកថ្លើមឡើយ។ យើងអាចនិយាយបានថា ខ្ទឹមស អាចជួយឲ្យមានរំញោចដល់ក្រពះនិងពោះវៀនដែលអាចបន្ថយបរិមាណជាតិអាស៊ីតក្នុងប្រដាប់រំលាយអាហារ ធ្វើឲ្យប៉ះពាល់ដល់ការរំលាយអាហារនោះ វា​​​នឹងធ្វើឲ្យមានរោគសញ្ញាធ្ងន់ធ្ងរដូចជាចងើក្អួតកាន់តែខ្លាំងក្លា ខណៈនេះវាជាការព្រមានមួយដែលវាអាចបំផ្លាញថ្លើមរបស់អ្នក ប្រសិនបើអ្នកមានបញ្ហាថ្លើម។

២. អ្នកជម្ងឺមុនពេលត្រូវវះកាត់

អ្នកជំងឺដែលនឹងទទួលការវះកាត់គួរតែចាំទុកក្នុងចិត្តថា ពួកគេត្រូវបញ្ឈប់ការបរិភោគខ្ទឹមយ៉ាងហោចណាស់ពីរសប្តាហ៍មុនពេលទៅវះកាត់ដោយសារតែខ្ទឹមវាអាចធ្វើឲ្យឈាមហូរច្រើនជាងធម្មតា។

៣.​​​ស្ត្រីមានផ្ទៃពោះ និង ស្ត្រីកំពុងបំបៅដោះកូន

វាអាចទៅរួចដែលថា ខ្ទឹមស មិនមានសុវត្ថិភាព នៅពេលដែលប្រើប្រាស់ជាឪសថក្នុងពេលមានផ្ទៃពោះ ឬ កំពុងបំបៅដោះ។ ដូច្នេះវាជាការប្រសើរក្នុងការជៀសវាងបរិភោគខ្ទឹមស។

៤. មនុស្សដែលទទួលរងជម្ងឺរាករូស (គ្មានបាក់តេរី)

ប្រសិនបើអ្នកជម្ងឺរាកប្រើប្រាស់ឬបរិភោគខ្ទឹមសឆៅនោះ សារជាតិហិរនៃខ្ទឹមអាចជម្រុញឲ្យពោះវៀនអាចនឹងហើម ដែលធ្វើឲ្យជម្ងឺកាន់តែអាក្រក់ឡើង។ ដូច្នេះប្រសិនបើអ្នកមានបញ្ហារាករូស ត្រូវប្រយ័ត្នជាមួយនឹងការប្រើប្រាស់ខ្ទឹម។

៥. មនុស្សដែលមានសម្ពាធឈាមទាប

ដោយសារតែខ្ទឹមសជួយកាន់បន្ថយសម្ពាធឈាមនោះ ចំពោះអ្នកដែលមានសម្ពាធឈាមទាបហើយបរិភោគខ្ទឹមសច្រើន អាចធ្វើឲ្យសម្ពាធឈាមកាន់តែធ្លាក់ចុះខ្លាំងនាំឲ្យសភាពជម្ងឺកាន់តែអាក្រក់។

៦. មនុស្សដែលមានជម្ងឺភ្នែក និង ការឆ្លងមេរោគភ្នែកណាមួយ

អ្នកជម្ងឺដែលមានបញ្ហាភ្នែក មិនគួរបរិភោគខ្ទឹមសនោះទេ។ ការប្រើប្រាស់ ខ្ទឹមស សម្រាប់រយៈពេលយូរមកហើយនោះអាចធ្វើឲ្យខូចភ្នែកបាន ជាពិសេសសម្រាប់មនុស្សដែលកំពុងរងគ្រោះពីបញ្ហាភ្នែកស្រាប់ ដែលវាអាចធ្វើឲ្យហូរឈាម។ ពួកគេត្រូវបន្ថែមការប្រុងប្រយ័ត្នថែមទៀត។ ខ្ទឹមស មិនត្រឹមតែអាចធ្វើឲ្យឈាមកាន់តែហូរនោះទេ វាអាចបង្កើនហានិភ័យខ្ពស់ក្នុងការបាត់បង់ចក្ខុរបស់យើងទៀតផង។

ដូច្នេះ ប្រសិនបើអ្នកជាម្នាក់ក្នុងចំណោមប្រភេទនៃមនុស្សដែលបានរៀបរាប់ ត្រូវឈប់បរិភោគខ្ទឹមស ព្រោះវាអាចបង្កផលអាក្រក់ធ្ងន់ធ្ងរដល់សុខភាពអ្នក៕

ប្រភព៖ healthylifetricks