អ្នកកាសែតជើងចាស់ម្នាក់ អំពាវនាវដល់សមត្ថកិច្ច ជួយស្វែងរកឃាតករបាញ់សំលាប់ក្មួយប្រុសរបស់ខ្លួន បណ្តាលអោយស្លាប់ក្នុងរថយន្ត កាលពីយប់មិញ |

អ្នកកាសែតជើងចាស់ម្នាក់ អំពាវនាវដល់សមត្ថកិច្ច ជួយស្វែងរកឃាតករបាញ់សំលាប់ក្មួយប្រុសរបស់ខ្លួន បណ្តាលអោយស្លាប់ក្នុងរថយន្ត កាលពីយប់មិញ

លោកពូម្នាក់ដែលគេស្គាល់ថាជាអ្នកកាសែតជើងចាស់ម្នាក់ បានធ្វើការអំពាវនាវដល់សមត្ថកិច្ចអោយជួយស្វែងរកឃាតករដៃឆៅ បាញ់សម្លាប់ក្មួយប្រុសរបស់គាត់កាលពីយប់មិញបណ្តាលអោយស្លាប់ក្នុងរថយន្តយ៉ាងអាណោចអាធម័។ លោកពូ បានរៀបរាប់នៅលើ Facebook ថា៖ “ក្មួយប្រុសរបស់ខ្ញុំត្រូវបានជនមិនស្គាល់មុខបាញ់៤គ្រាប់វេលាម៉ោងប្រហែល៩យប់ថ្ងៃទី១៣ ០៥ ១៧ នៅត្រង់ចំណុចភូមិប្រប្រក់ខាងជើងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ ។ ខ្ញុំសូមអំពាវនាវដល់សមត្ថកិច្ចជួយស្វែងរកចាប់ឃាតករយកមកផ្ដន្ទាទោសតាមច្បាប់ ។ សូមអរគុណ”

គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី ១៣ ឧសភា យប់មិញនេះ បុរស​ម្នាក់​ជា​ប្រធាន​ការិយាល័យ​និ​តិក​ម្ម​ក្រសួង​ធនធានទឹក​ ដែលមានឈ្មោះថា សឿង ផានិត អាយុ​២៧​ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើង២នាក់ ជិះម៉ូតូ មកបាញ់សម្លាប់នៅផ្លូវបត់ចូលផ្ទះបណ្តាលអោយស្លាប់នៅក្នុងរថយន្ត បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុង ភូមិ​ប៉ប្រក់​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ៕