ទីបំផុត! ផលិតកម្មសាន់ដេស្វាគមន៍ នាង​ សុគន្ធា ចូលជាសមាជិកថ្មី (មានវីដេអូ) |

ទីបំផុត! ផលិតកម្មសាន់ដេស្វាគមន៍ នាង​ សុគន្ធា ចូលជាសមាជិកថ្មី (មានវីដេអូ)

អតីតបេក្ខជន Cambodia Idol រដូវកាលទី២កញ្ញា នាង សុគន្ធា ទីបំផុតបានក្លាយជាតារាចម្រៀងថ្មីរបស់ផលិតកម្មសាន់ដេ។ ដោយក្នុងនោះផេកហ្វេសប៊ុករបស់ផលិតកម្មសាន់ដេបានបញ្ចេញបទចម្រៀងថ្មីសម្រាប់ជាការស្វាគមន៍ដល់សមាជិកថ្មីដែលមានចំណងជើង ” កូនស្រី ” ជាស្នាដៃបទភ្លេងថ្មី បកស្រាយដោយកញ្ញា នាង សុគន្ធា។ ក្រោយពីចេញបទចម្រៀងជាលើកដំបូងនៅក្នុងផលិតកម្មសាន់ដេ នាង សុគន្ធា ក៍បានធ្វើការថ្លែងអំណរគុណនៅលើគណនីហ្វេសប៊ុកនាងថា៖ អគុណសម្រាប់ការកំទ្រនាងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងពេញចឹត្តនៅបទថ្មីនេះដែលមានការនិពន្ធ បទភ្លេងថ្មី ពីបងប្រុស Eno (Mav Klee)នឹងលោកគ្រូ កូនមាន់សូមរង់ចាំទសន្សានៅបទចម្រៀងថ្មីរបស់នាងខ្ញុំ ក៏ដូចជារួមជាមួយបងប្រុសអុីណូផងដែរ ឆាប់ៗនេះពីផលិតកម្មSunday។

ក្នុងនោះផងដែលមហាជនក៏បានសម្តែងក្តីរីករាយដែល នាង សុគន្ធា បានរកផលិតកម្មសម្រាប់បង្ហាញសមត្ថភាព និងមានក្តីរំពឹងថាក្មេងស្រីម្នាក់ដែលមានការតស៊ូនៅក្នុងឆាកជីវិតនឹងមានកេរ្ត៍ឈ្មោះល្បីល្បាញនៅថ្ងៃមុខ។

សូមទស្សនាបទចម្រៀងថ្មីនៅខាងក្រោម៖