ទុក្ខជាន់លើទុក្ខ! លោកយាយដើរបេះត្រកួនដើម្បីចិញ្ចឹមចៅៗកំព្រា លើកដៃសំពះអំពាវនាវសូមឲ្យសប្បុរសជនជួយ ក្រោយពីខ្ទមដ៏កម្សត់របស់លោកយាយត្រូវខ្យល់បក់រលំ (មានវីដេអូ) |

ទុក្ខជាន់លើទុក្ខ! លោកយាយដើរបេះត្រកួនដើម្បីចិញ្ចឹមចៅៗកំព្រា លើកដៃសំពះអំពាវនាវសូមឲ្យសប្បុរសជនជួយ ក្រោយពីខ្ទមដ៏កម្សត់របស់លោកយាយត្រូវខ្យល់បក់រលំ (មានវីដេអូ)

ជីវិតមនុស្សតែងតែប៉ងប្រាថ្នារស់នៅមានផ្ទះសម្បែងសមរម្យសម្រាប់ស្នាក់នៅ ប៉ុន្តែលោកយាយកម្សត់ម្នាក់នេះរស់នៅដោយភាពខ្វះខាត និងដើរបេះត្រកួនដកព្រលិតចិញ្ចឹមចៅតូចៗទាំង៥។ អ្វីដែលធ្វើឲ្យខ្លោចចិត្តនោះខ្ទមកម្សត់របស់លោកយាយត្រូវខ្យល់បក់រលំ ពេលនេះលោកយាយបានត្រឹមតែមានក្តីសង្ឃឹមលើសប្បុរសជនឲ្យជួយដល់លោកយាយឲ្យមានទីជម្រកស្នាក់នៅផង។

ក្នុងនោះយោងតាមហ្វេសប៊ុកឈ្មោះ Lyhos San បានអំពាវនាវថា៖ ខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជន ក្នុងនឹងក្រៅប្រទេសទាំងអស់មេតាអាណិតអាសូរជួយដល់លោកយាយ តាំង យ៉ន គឺជាស្រ្តីមេម៉ាយម្នាក់រស់ក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ សព្វថ្ងៃនេះគាត់រស់នៅយ៉ាងវេទនាជាមួយចៅៗកំព្រាចំនួន៥នាក់ នៅក្នុងជីវភាពរស់នៅជារៀងរាល់ថ្ងៃគាត់បានដើរបេះត្រកួនដកប្រលិត និងដកអាវឈូកយកទៅលក់នៅតាមភូមិដើម្បីយក លុយទិញអង្ករដាំបាយឱ្យចៅៗកំព្រាទាំង៥នាក់បរិភោគ។ ទុក្ខជាន់ពីលើទុក្ខនោះកាលពីល្ងាចថ្ងៃទី៤កន្លងទៅថ្មីៗនេះជាអកុសល់ខ្យល់កន្ត្រាក់បានបក់គួចឆក់ខ្ទមដ៏កំសត់របស់គាត់ដួលរលំ នៅខណៈពេលនេះគាត់ហើយនិងចៅៗគ្មានជំរកអ្វីសម្រាប់ស្នាក់អាស្រ័យឡើយ។ អាស្រ័យដូចនេះប្រសិនបើមានបងប្អូនចង់ឧបត្ថម្ភ ជាសម្ភារៈនិងថវិកាតាមរយះទូរស័ព្ទលេខ៖ 098335544 068335544 ៕