សូមជួយចែករំលែក !!! វីដេអូបង្ហាញពីមាន់ប្លាស្ទិចមួយក្បាលបានធ្វើឲ្យអ្នកលេងអ៊ីនធើណេតមានការតក់ស្លុត |

សូមជួយចែករំលែក !!! វីដេអូបង្ហាញពីមាន់ប្លាស្ទិចមួយក្បាលបានធ្វើឲ្យអ្នកលេងអ៊ីនធើណេតមានការតក់ស្លុត

សព្វថ្ងៃនេះអត្រានៃការរីកចម្រើននៃសារធាតុគីមីមានកំនើនជាលំដាប់។ ការររីកចម្រើនខ្លាំងពេកបានធ្វើឲ្យមនុស្សមានគំនិតលោភលន់ចង់កេងផលចំនេញពីសារធាតុគីមីនេះ ដោយការយកវាទៅប្រើប្រាស់ក្នុងម្ហូបអាហារ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ វីដេអូមួយអ្នកនិយមលេងអ៊ីនធើណេតមានការភ្ញាក់ផ្អើល និងចែករំលែកដោយសារតែសាច់មាន់ក្លែងក្លាយមួយកក្បាល។ តាមរយៈវីដេអូបានធ្វើការពិសោធន៍មាន់មួយក្បាលនេះពិតជាក្លែងក្លាយ ហើយអាចបង្កហានិភ័យដល់សុខភាពគួរឲ្យបារម្ភ។ យោងតាមការរាយការណ៍ មាន់មួយក្បាលនេះគឺពោរពេញដោយការចាក់បញ្ចូលសារធាតុគីមី ទឹក និងសូម្បីតែស្បែកជ្រូក។ ក្នុងវីដេអូស្បែកមាន់គឺមានសភាពស្វិតជាងមាន់ធម្មតា រហូតដល់ថ្នាក់គេយកទៅ​អារ និងដុតដោយភ្លើង។ មាន់ប្លាស្ទិកជាច្រើនត្រូវបានបញ្ជូនទៅហាងលក់ការីក្នុងប្រទេសចិន និងខ្ចប់យកចេញទៅក្រៅ ដែលត្រូវបិទបាំងដោយរសជាតិហឹរ និងល័ក្ខពណ៌។ មាន់ក្លែងក្លាយមួួយចំនួនធំបានចូលវាយលុកក្នុងទីផ្សារប្រមាណ ៦ម៉ឺនតោនក្នុងឆ្នាំ។ ជាមួយនឹងចំនួនដ៏ច្រើនលើសលប់នេះ យើងជឿជាក់ថាអតិថិជនអាចនឹងប៉ះមាន់គីមីនេះយ៉ាងតិចម្ដងក្នុងមួយជីវិត៕ សូមទស្សនាវីដេអូ៖


ប្រភព៖ viral4real