ពិតជាកម្សត់ណាស់ក្នុងបទចម្រៀង ”អ្នកមានគុណ” ដែលនិយាយពីទំហំនៃក្តីស្រលាញ់របស់ម្តាយចំពោះកូន (មានវីដេអូ) |

ពិតជាកម្សត់ណាស់ក្នុងបទចម្រៀង ”អ្នកមានគុណ” ដែលនិយាយពីទំហំនៃក្តីស្រលាញ់របស់ម្តាយចំពោះកូន (មានវីដេអូ)

ដើម្បីអបអរសាទរទិវា មាតាពិភពលោក ដែលឈានមកដល់ក្នុងពេលឆាប់ៗនេះ តារាសម្តែងលោក សាវិន ហ្វីលីព បានបញ្ចេញបទចម្រៀងដែលមានចំណងជើង ”អ្នកមានគុណ” ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយខ្លួនលោកផ្ទាល់។ ជាពិសេសលោកបានឲ្យដឹងថាក្នុងបទចម្រៀងមួយបទនេះជារឿងរ៉ាវពិតរបស់លោក ក្នុងនោះផងដែលនៅក្នុងបទចម្រៀងនេះលោកក៏ចង់បង្ហាញឲ្យយុវវ័យដឹងច្បាស់អំពីទំហំនៃទឹកចិត្តស្រលាញ់របស់ម្តាយគ្រប់រូបដែលមានចំពោះកូនៗគ្រប់រូប។ តួអង្គ Playboy បានបន្តទៀតថា គម្រោង Savin Media នេះក្នុងគោលបំណងរកជំនួយដើម្បីជួយផ្គត់ផ្គត់ការចំនាយប្រចាំថ្ងៃទៅលើអង្គការក្រៅរដ្ឋាភិបាលរបស់លោក ដែលក្នុងការផលិតបទចម្រៀងនេះលោកចំណាយទឹកប្រាក់ជាង ៣០០០ ដុល្លាសហរដ្ឋអាមេរិក៕