G-Devith ទៅចូលរួមបុណ្យសពភរិយានាយ ហុងដា ខណៈពេលដែលសពត្រូវបូជានៅយប់នេះ |

G-Devith ទៅចូលរួមបុណ្យសពភរិយានាយ ហុងដា ខណៈពេលដែលសពត្រូវបូជានៅយប់នេះ

ភរិយាទី២របស់តារាកំប្លែងជើងចាស់ល្បីឈ្មោះ នាយ ហុងដា ត្រូវបានឃាតកររឹតកសម្លាប់នៅក្នុងបន្ទប់ខុនដូ ជាន់ទី៥ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយពេលនេះដែរ សពរបស់ភរិយានាយ ហុងដា ត្រូវបានតំកល់ធ្វើបុណ្យនៅក្នុងវត្តទួលសង្កែ ខណ្ឌឬស្សីកែវ។ ក្នុងពិធីបុណ្យនេះដែរ ក៏ឃើញមានសិល្បៈករ សិល្បៈការនី មួយចំនួនបានចូលរួមផងដែរ ដោយមានលោក G-Devith តារាចម្រៀងវ័យក្មេង និងតារាកំប្លែងអ្នកនាង ខ្ញុង និងក្រុមការងារ។

សពភរិយានាយហុងដា នឹងត្រូវបូជានៅយប់ម៉ោង៧ ថ្ងៃនេះផងដែរ នៅក្នុងវត្តទួលសង្កែផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍ឃាតកម្មដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៤១នាទី នៅចំនុចបន្ទប់ខុនដូជាន់ទី៥ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយជនរងគ្រោះមានឈ្មោះថា ស៊ឹម ចន្ធី ហៅ អាការ ភេទស្រី អាយុ១៨ឆ្នាំ ត្រូវជាភរិយាទី២ របស់នាយ ហុងដា តារាកំប្លែងដ៏ល្បីឈ្មោះម្នាក់៕