កុំចេះតែហ៊ាន!! បុរសកំហូចម្នាក់សុខៗយកដៃលូកលាន់នារីលើជណ្ដើរយន្ត ចុងក្រោយត្រូវនាងទះកំផ្លៀងហើយ… |

កុំចេះតែហ៊ាន!! បុរសកំហូចម្នាក់សុខៗយកដៃលូកលាន់នារីលើជណ្ដើរយន្ត ចុងក្រោយត្រូវនាងទះកំផ្លៀងហើយ…

ចិន៖ ស្ត្រីវ័យក្មេងម្នាក់ដែលមកពីទីក្រុង ណាននីង ប្រទេសចិន ត្រូវបានមនុស្សជាច្រើនសរសើរនិងគាំទ្រចំពោះអ្វីដែលនាងបានធ្វើជាខ្លាំង បន្ទាប់ពីវីដេអូមួយបានបង្ហោះចូលក្នុងប្រពន្ធផ្សព្វផ្សាយរបស់ចិន ដែលបង្ហាញឲ្យឃើញថាមានមនុស្សប្រុសរោគចិត្តម្នាក់បានប៉ះគូថនាង ហើយនាងក៏បានទះបុសម្នាក់នោះសងវិញ។
perv_slap
សកម្មភាពដែលបង្ហាញពីបុរសម្នាក់កំពុងឈរជិះជណ្ដើរយន្ត ដោយមាននារីម្នាក់ឈរពីមុខ នៅសុខៗស្រាប់តែបុរសម្នាក់នោះ យកដៃទៅចាប់គូថរបស់នាងដែលកំពុងឈរជិះជណ្ដើយន្តជាមួយគ្នានោះ ត្រូវបានកាំម៉េរាសុវត្ថិភាពក្នុងស្ថានីយ៍រថភ្លើងក្រោមដីមួយចាប់បាន។ ជាជាងបណ្ដោយឲ្យ ជនកំហូចនោះរួចខ្លួនទៅទទេរក្រោយពីយាយីរូបនាងហើយ ស្ត្រីវ័យក្មេងបានងាកក្រោយ ហើយទះកំផ្លៀងជននោះមួយដៃភ្លាមៗ ព្រមទាំងអូសគេទៅកាន់ប៉ុស្តិ៍ប៉ូលីសថែមទៀត។
Screen Shot 2017-05-04 at 4.28.19 PM
គួរបញ្ជាក់ផងដែរថា ក្រោយពីបានឃើញវីដេអូដែលបានបង្ហោះចូលបណ្ដាញសង្គមហើយនោះ អ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិស្រដៀងៗគ្នា ថានារីម្នាក់នេះចេះគ្រប់គ្រងទប់ទល់ជាមួយនឹងស្ថានការណ៍បានយ៉ាងល្អ ហើយទោះជាយ៉ាងណា នាងគួរតែបានវាយជនកំហូចនោះខ្លាំងជាងនេះក៏ល្អ៕ ចូលមើលវីដេអូខាងក្រោម៖

ប្រភព៖ shanghaiist