រឿង “The Bride ឬ កូនក្រមុំមរណៈ” ជារឿងខ្មោចពញ្ញាក់អារម្មណ៍ ដែលត្រូវបានដកស្រងចេញពីរឿងពិតជាក់ស្តែង ចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ (មានវីដេអូ) |

រឿង “The Bride ឬ កូនក្រមុំមរណៈ” ជារឿងខ្មោចពញ្ញាក់អារម្មណ៍ ដែលត្រូវបានដកស្រងចេញពីរឿងពិតជាក់ស្តែង ចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ (មានវីដេអូ)

ជួបជាមួយខ្សែភាយន្តរុស្ស៉ី បែបរន្ធត់ រំភើបព្រឺព្រួចនៅកម្ពុជាជាមួយរឿង “កូនក្រមុំមរណៈឬ The Bride” ដែលធ្វើអោយលោកអ្នកស្រៀវឆ្អឹងខ្នង បះសក់ និង ស្រែកតាំងពីដើមរឿងដល់ចុងរឿង។ ហើយជាពិសេសរឿងនេះ ដកស្រងចេញពីខ្សែជីវិតពិត ដែលបានប្រាប់ដោយអ្នកថតរូបនៅក្នុងគ្រួសារនោះផងដែរ ។

“កូនក្រមុំមរណៈ” និយាយពី Nastya ជាស្រីវ័យក្មេងម្នាក់ ដែលធ្វើដំណើរជាមួយស្វាមីថ្មីថ្មោង ទៅកាន់ផ្ទះគ្រួសាររបស់ប្តីនាង។ នៅពេលនាងទៅដល់ ទើបនាងដឹងថា ការដែលទៅលេងនោះជាកំហុសដ៏ធ្ងន់។ នាងបានជួបនឹងមនុស្សចម្លែកជុំវិញខ្លួន ចាប់ផ្តើមឃើញអ្វីប្លែកៗ ដ៏គួរឱ្យខ្លាច ហើយគ្រួសារប្តីនាងរៀបចំពិធីមង្គលការបែបប្រពៃណី ដ៏អាថ៌កំបាំងមួយ។ ប៉ុន្តែមានរឿងរ៉ាវដែលអាថ៌កំបាំងជាងការរៀបចំពិធីនោះទៅទៀត។ តើនាងអាចនៅរស់ដល់ថ្ងៃបន្ទាប់ទេ?

SML_9452 (Medium)

តោះ! មកទទួលបទពិសោធន៍ខ្សែភាយន្តរុស្ស៉ីថ្មី តាមរយៈភាពយន្ត “The Bride” ដែលកំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ រឿងនេះផងដែរមិនអនុញ្ញាតអ្នកអាយុក្រោម ១៥ ឆ្នាំអោយចូលទស្សនានោះទេ ព្រោះតែមានឈុតឆាកគួរអោយគួរអោយខ្លាចនិងពញ្ញាក់អារម្មណ៍។

bride-old_Edit (Medium) SML_0821 (Medium) The-bride (Medium) SML_9912 (Medium) SML_9537 (Medium)

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។