Jiyeon បានបដិសេធពីទំនាក់ទំនងស្នេហារវាងនាង និង លោក Jung Joon Young | Komsan.khmer-note.com

Jiyeon បានបដិសេធពីទំនាក់ទំនងស្នេហារវាងនាង និង លោក Jung Joon Young

កាលពីថ្មីៗនេះ, Sport Chosun បានរាយការណ៍ថា នាង Jiyeon និង លោក Jung Joon Young បានទាក់ទងជាមួយគ្នាជិត១ខែមកហើយ។ ហើយពួកគេទាំងពីរនេះបានចេញក្រៅជាមួយគ្នាយ៉ាងញឹកញាប់និងត្រូវបានគេប្រទះឃើញនៅជាមួយគ្នាជាច្រើនដង។

ទោះជាយ៉ាងណា MBK Entertainment បានបដិសេធដំណឹងមួយនោះ ហើយបាននិយាយថា: «ទំនាក់ទំនងរវាង Jiyeon ជាមួយ Jung Joon Young គឺជាពាក្យចចាមអារាមដែលបានរីករាលដាលមួយកាលពីខែមុននេះ។ នៅពេលដែលយើងបានពិនិត្យកាលពីខែមុននេះពួកគេពុំបានណាត់គ្នា និងមានទំនាក់ទំនងជាមួយគ្នាឡើង។ យើងក៏បានសួរជាមួយនាង Jiyeon ជាថ្មីម្តងទៀត ហើយពួកគេមិនក៏នៅតែមិនមានទំនាក់ទំនងអ្វីជាមួយគ្នា។ មិនមានសូម្បីតែ 0,0001% ដែលអាចកើតឡើង។ បច្ចុប្បន្នអ្នកទាំងពីរនិងមិត្តភក្តិចំនួន 10 ផ្សេងទៀតបានទៅដើរកំសាន្តសំរាប់វិស្សមកាលនៅក្រៅប្រទេសរួមគ្នា។ ពួកគេគ្រាន់តែជាតារាល្បីតែមួយគត់ដែលនៅទីនោះហើយបន្ទាប់ពីនោះពួកគេបានជួបជាមួយនឹងមិត្តភក្តិដទៃទៀតផងដែរ។ ពួកគេប្រៀបដូចជាបងប្អូន ជិតស្និទ្ធ និងមិនមានទំនាក់ទំនងអ្វីជាមួយគ្នាពិតមែន៕

IMG_0119 IMG_0120 IMG_0121 IMG_0122 IMG_0123

ប្រភព៖ Allkpop