ភាពយន្ត “Fast And Furious 8” ដែលហ្វេនទាំងអស់គ្នា រង់ចាំជាយូរឥឡូវ ចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ! (មានវីដេអូ) |

ភាពយន្ត “Fast And Furious 8” ដែលហ្វេនទាំងអស់គ្នា រង់ចាំជាយូរឥឡូវ ចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ! (មានវីដេអូ)

“Fast And Furious 8” ត្រូវបានទស្សនិកជនរាប់លាននាក់ជុំវិញពិភពលោក គាំទ្រយ៉ាងខ្លាំង តាំងពីវគ្គមុនៗមកម្លេះ ហើយនឹងមានឈុតពិសេសៗ ជាងមុនទៀតសម្រាប់វគ្គថ្មីនេះ។

នៅពេលដែល Dom និង Letty កំពុងតែរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ Brian និង Mia ក៏រស់នៅបែកពីក្រុមរបស់ពួកគេដែរ ហើយសមាជិកក្រុមដ៏ទៃទៀត ក៏រស់នៅបែបជីវិតសមញដូចគ្នាដែរ។ ប៉ុន្តែនៅពេលដែលមានមនុស្សស្រីអាថ៍កំបាំងម្នាក់ បង្ហាញខ្លួនហើយឆបោក Dom អោយប្រពឹត្តឧក្រិដកម្មដ៏ធំមួយ និងក្បត់មនុស្សដែលនៅជុំវិញខ្លួនគាត់ ក្រុមរប់សគាត់ក៏ប្រឈមជាមួយនឹងការប្រកួតប្រជែងមួយដែលមិនធ្លាប់មានពីមុនមក។

4

តួអង្គចាស់ៗ ដែលជា Idol របស់ទស្សនិកជន រួមទាំងតួអង្គថ្មីៗ បូករួមទាំងបេសកកម្មដ៏លំបាក នឹងធ្វើឲ្យអ្នកទស្សនាស្ញប់ស្ញែងជាមិនខាន។ ចង់ដឹងថាញាក់សាច់ហើយមានឈុតឆាកប្រណាំងឡានឡូយយ៉ាងណានោះកុំភ្លេចមកទស្សនាទាំងអស់គ្នាដែលមានចាក់បញ្ចាំងគ្រប់រោងកុនគ្រប់រោងភាពយន្តហើយជាប្រភេទ 3D & 4Dx។

5

ទស្សនា Trailer នៅទីនេះ

(Please show the video from link above)ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

Fast8_1_SHT (Medium) 3 2 1