ដួង ហ្សូរីដា ជួយក្មេងស្រីម្នាក់ ដែលត្រូវចោរឆក់ ដួលបោកក្បាលសន្លប់ |

ដួង ហ្សូរីដា ជួយក្មេងស្រីម្នាក់ ដែលត្រូវចោរឆក់ ដួលបោកក្បាលសន្លប់

កញ្ញា ដួង ហ្សូរីដា ដែលជាតារាសម្តែងនិងជាពិធីករ ទូរទស្សន៍ មួយរូបបានបញ្ចេញកម្មភាពរបស់ខ្លួនក្នុងការជួយសង្គ្រោះ ក្មេងស្រីម្នាក់ដែលត្រូវបានចោរឆក់ ហើយដួលបោកក្បាលសន្លប់ បាត់ស្មារតី។ តារាសម្តែងរូបនេះ ត្រូវបានគេលួចថត និងសរសើរថា៖

14063897_1629463230678926_822716375266000391_n

“នេះជាសកម្មភាពពិតៗដែលប្អូនប្រុសខ្ញុំបានឃើញនិងលួចថត My Idol សំណព្វចិត្តខ្ញុំ ហើយផ្ញើរមកអោយខ្ញុំ។ មានក្មេងស្រីគ្រោះថ្នាក់ចរាចរណ៍ដោយដួលម៉ូតូបោកក្បាលសន្លប់ដោយសារចោរឆក់កាបូបនៅម្តុំផ្លូវទេពផន ជិតហាងកាត់ដេរ របស់បងស្រីហ្សូរីដា ។ អ្វីដែលអ្នកម្តុំនោះនិងអ្នកដំណើរឆ្លងកាត់ឃើញនិងស្ងើចសរសើរនោះគឺមានស្រ្ត្តី២នាក់បងប្អូន ដើរយ៉ាងលឿនចេញពីហាងគាត់ដោយមាន កាន់សំឡី កំប្រេស ក្រដាស់អនាម័យមកជួយជនរងគ្រោះដែលម្នាក់ៗបានត្រឹមតែឈរមើលមិនដឹងអាចជួយអ្វីបាន គាត់បានទៅមើលផ្ទាល់ហើយចាត់ចែងអោយប្រុសៗជិតខាងដែលកំពុងមើលដែរនោះជួយបីក្មេងស្រីរងគ្រោះទៅសង្រ្គោះបន្ទាន់នៅពេទ្យកុមារភ្នំពេញជិតនោះ តាមដឹងគ្រូពេទ្យម្ចាស់ពេទ្យផ្ទាល់អត់បានគិតលុយទេ ព្រោះឃើញការខ្នះខ្នែងជួយយកអាសារពីសំណាក់តារាល្បីមួយរូបនេះហាក់បីដូចបងប្អូនគាត់ តែតាមពិតគាត់គ្រាន់តែជាអ្នកឃើញហេតុការណ៍នេះតែប៉ុណ្ណោះ។”

13962499_1629463244012258_4202539515369616966_n

ជាចុងក្រោយគេបានបន្ថែមទៀតថា៖ “តើមានតារានិងមនុស្សប៉ុន្មាននាក់ដែលធ្លាប់ធ្វើអំពើល្អៗបែបនេះខ្លះទេ? ស្តាប់ការរៀបរាប់ខ្ញុំពិតជាមានអារម្មណ៍រំភើប មោទភាព និង ស្រលាញ់គាំទ្រIdol របស់ខ្ញុំទ្វេរឡើង។ សង្ឃឹមថាពេលខ្ញុំត្រលប់ទៅលេងស្រុកកំនើតវិញមានឱកាសជួបបងស្រី ហ្សូរីដា ជាតារាប្រកបដោយចិត្តធម៌ សប្បុរស បើទោះបីគាត់ស្ថិតក្នុងសំលៀកបំពាក់នៅផ្ទះ គ្មានការផាត់មុខអ្វីបន្តិចក៍ដោយ តែការជួយសង្រ្គោះជីវិតមនុស្សគឺជាគំរូដ៍ល្អសំរាប់ប្រជាជនដទៃទៀតអោយចេះជួយគ្នាក្នុងគ្រាមានអាសន្នដូច្នេះដែរ។”

13891994_1629463260678923_2140454960197421184_n

លើសពីនេះដែរ កញ្ញា ដួង ហ្សូរីដា បានអំពាវនាវ ដល់គ្រប់ប៉ូលីសខណ្ទ័ទាំងអស់ ជាពិសេសខ័ណ្ទទឹកល្អក់៣ ផ្លូវទេពផន ម្តុំហាងនាងខ្ញុំនេះ មានករណីឆក់ស្ទើររាល់ថ្ងៃនិងយប់ មានក្មេងកាងចាំស្ទាក់វៃគ្នាមិនលួស សូមមេត្តាលោកប៉ូលីសចុះធ្វើការ ល្បាតខ្លះទៅអី អានិតកូនគេ កូនយើង គ្រួសារគេ គ្រួសារយើង សុំតែសុខទាំងអស់គ្នាទេ៕

Screen Shot 2016-08-16 at 6.16.13 PM