រឿង “From A House On Willow Street” ជារឿងខ្មោចព្រលឹងចងអាឃាតដែលព្រឺឆ្អឹងខ្នងតាំងពីដើមដល់ចប់ស្ទើរតែអត់ដកដង្ហើមតាម ចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ (មានវីដេអូ) |

រឿង “From A House On Willow Street” ជារឿងខ្មោចព្រលឹងចងអាឃាតដែលព្រឺឆ្អឹងខ្នងតាំងពីដើមដល់ចប់ស្ទើរតែអត់ដកដង្ហើមតាម ចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ (មានវីដេអូ)

ចង់ដឹង ពីក្បាច់ខ្មោចលងថ្មីទេ? បើសិនជាទស្សនិកជន មានគម្រោងទៅមើលរឿង “From A House On Willow Street” កុំភ្លេចតាមដានឈុតខ្មោចលងមួយ ដែលថ្មី គួរឲ្យស្រៀវឆ្អឹងខ្នង បះសក់ ហើយ ជាពិសេសរឿងនេះខ្លាចខ្លាំង មិនចាញ់ខ្សែភាពយន្ត Evil Dead និងស្ទើរតែថប់ខ្យល់ មិនចាញ់ខ្សែភាពយន្ត កុំដកដង្ហើម ឬ Don’t Breathe ពីផលិតកម្ម Sony Pictures ដែលធ្លាប់ចាក់បញ្ចាំងពីមុនមកទេ។

From-a-House-on-Willow-Street-movie-1

រឿង “From A House On Willow Street” និយាយពីស្រីវ័យក្មេងម្នាក់ ត្រូវបានចាប់ជម្រិត តែក្រោយមក ក្រុមចាប់ជម្រិតទាំងនោះដឹងថា តាមពិតពួកគេជាអ្នករងគ្រោះទៅវិញ ព្រោះនារីដែលពួកគេកំពុងចាប់ មានអ្វីមួយដែលអាថ៌កំបាំងនៅក្នុងខ្លួន។

បើយាយពីខ្មោចវិញ គឺមើលទៅ មិនត្រឹមតែខ្លាចទេ គឺញញើតថែមទៀតផង ចំពោះសាច់រឿង ទីកន្លែងថត តួអង្គ និងបច្ចេកទេសថតវិញ មិនចាញ់រឿងខ្មោចល្បីៗ ដែលទស្សនិកជនធ្លាប់មើលនោះទេ លើសពីនេះ ប្រហែលជាខ្លាចជាងផងក៏ថាបាន។

DB_INTL_FNL_1SHT_Lk1_LYRD (Medium)

តោះ! មកទទួលបទពិសោធន៍ញាក់សាច់ តាមរយៈភាពយន្ត “From A House On Willow Street” ដែលកំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ តែគួរអោយសោកស្តាយអ្នកអាយុក្រោម ១៨ ឆ្នាំមិនតម្រូវអោយចូលទស្សនានោះទេព្រោះតែមានឈុតឆាកគួរអោយព្រឺសម្បុរសខ្លាំងនិងញញើតណាស់។

Evil-and-Willow-Street house-on-willow-street-img-1 ST_20170329_LIFWILLOW_3036688

ទស្សនា Trailer នៅទីនេះ

Trailer

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។