បុរសវ័យចំណាស់ម្នាក់ បានដើរស្រែកយំគ្រប់កន្លែងព្រោះចង់ត្រលប់ទៅស្រុកវិញប៉ុន្តែគាត់មិនមានប្រាក់សំរាប់ធ្វើដំណើរនោះឡើយ |

បុរសវ័យចំណាស់ម្នាក់ បានដើរស្រែកយំគ្រប់កន្លែងព្រោះចង់ត្រលប់ទៅស្រុកវិញប៉ុន្តែគាត់មិនមានប្រាក់សំរាប់ធ្វើដំណើរនោះឡើយ

ទីក្រុងជាកន្លែងដែលមានភាពស៊ីវិល័យ ស្រស់ស្អាត និងមានរបស់សព្វគ្រប់បែបយ៉ាងបំរើអោយតម្រូវការមនុស្សប្រចាំថ្ងៃ។មានអ្នកដែលរស់នៅតាមភូមិស្រុកជនបទជាច្រើនណាស់ដែលចង់មករស់នៅទីក្រុងនេះ។តែទីក្រុងមិនមែនល្អគ្រប់យ៉ាងដូចដែលគេគិតនោះទេ ភាពងាយស្រួលមានសព្វគ្រប់ មិនមែនសុទ្ធតែបំរើអោយមនុស្សគ្រប់ៗគ្នានោះទេ អ្នកដែលមានជីវភាពក្រក្រីរស់នៅទីក្រុងវាពិតជាលំបាកខ្លាំងណាស់។ពួកគេត្រូវការចំនាយសព្វគ្រប់ក្នុងមួយថ្ងៃៗ ហើយការចំនាយទាំងនោះអាចនឹងលើសពីចំនូលរបស់គេដែលរកបានទៅទៀត។ដោយសាហេតុនេះមានលោកពូម្នាក់រស់នៅប្រទេសថៃបានស្រែកយំនៅតាមផ្លូវ រៀបរ៉ាប់ថាគាត់ពិតជាចង់ទៅស្រុកកំនើតវិញណាស់តែគាត់មិនមានប្រាក់សំរាប់ការធ្វើដំណើរនោះទេ។

we1

គាត់បានប្រាប់ថាគាត់មកបាងកកតាមគេឯង មកដល់ទីនេះគាត់មានប្រាក់តែបន្តិចបន្តូចហើយគាត់មិនអាចរកការងារបានធ្វើ វាធ្វើអោយគាត់ចំនាយប្រាក់ទាំងនោះអស់គ្មានសល់។ទោះបីជាគាត់ចាយវាយវាយ៉ាងត្បិតត្បៀតយ៉ាងណាក៏ដោយ។គាត់បានដើរយំស្រែកតាមដងផ្លូូវ ធ្វើអោយអ្នកដែលបានឃើញខ្លះមានចិត្តអាណិតគាត់ បានអោយប្រាក់ខ្លះទៅគាត់ ហើយអ្នកខ្លះទៀតបានថតរូបគាត់បង្ហោះក្នុងបណ្តាញសង្គមដើម្បីអោយសាច់ញាតិគាត់បានឃើញហើយមកយកគាត់ទៅស្រុកកំណើតវិញ៕

we