ទម្លាប់ចាយលុយទាំង៨ ដែលធ្វើឲ្យអ្នកដាច់យ៉ៃញឹកញាប់ |

ទម្លាប់ចាយលុយទាំង៨ ដែលធ្វើឲ្យអ្នកដាច់យ៉ៃញឹកញាប់

ពួកយើងជឿថា មនុស្សភាគច្រើនតែងមានទម្លាប់អាក្រក់យ៉ាងហោចណាស់មួយក្នុងការរស់នៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ ខណៈពេលដែលទម្លាប់អាក្រក់មួយចំនួនមិនបង្កគ្រោះថ្នាក់អ្វីដល់អ្នកទម្លាប់អាក្រក់មួយចំនួនទៀតអាចមានផលប៉ះពាល់ដល់សុខភាព ឬ ជីវិតរបស់អ្នក។ នៅពេលដែលទម្លាប់អាក្រក់របស់អ្នកប៉ះពាល់ដល់បញ្ហាហិរញ្ញវត្ថុរបស់អ្នក វាអាចធ្វើឱ្យអ្នកប្រឈមនឹងបញ្ហាធំ។

trouser-pockets-1439412_1920

ការរៀនពីរបៀបកែប្រែទម្លាប់អាក្រក់ទាក់ទងនឹងការចាយវាយទាំងនេះ អាចជួយឱ្យ អ្នកគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកបានល្អ ដូច្នេះអ្នកនឹងមិនអស់ប្រាក់ពីហោបាវគ្រប់ពេល វេលានោះទេ។ ទាំងនេះជាទម្លាប់អាក្រក់ទាំង០៨ ដែលអ្នកគួរតែជៀសវាងប្រសិនបើអាច៖ ១.ការចំណាយច្រើនពេកទៅលើផ្ទះសម្បែង ២.ការចំណាយច្រើនពេកទៅលើរថយន្តរបស់អ្នក ៣.ការសេពគប់មនុស្សនៅជុំវិញខ្លួនដែលមានទន្លាប់ចាយលុយច្រើន ៤.ការពឹងផ្អែកលើកាតឥណទាន (Credit Cards) ដើម្បីផ្គត់ផ្គង់ការរស់នៅរបស់អ្នក ៥.ការទិញរបស់លើសពីអ្វីដែលអ្នកគិតទុកមុនក្នុងបញ្ជីរបស់អ្នកពេលទៅផ្សារ ៦.ការចំណាយទៅលើការលេងល្បែងច្រើនពេក ៧.ការចំណាយច្រើនពេកទៅលើការកម្សាន្ត និង ៨.ការមិនបានធ្វើការតាមដានលើចំណាយរបស់អ្នក

empty-wallet2492015135427_____________________________________