សំណាងមែន! ក្មេងប្រុសម្នាក់រើសបានត្បូងពេជ្រមួយគ្រាប់ទំហំជាង៧ការ៉ាត់ មានតំលៃប្រហែល១លានដុល្លារ |

សំណាងមែន! ក្មេងប្រុសម្នាក់រើសបានត្បូងពេជ្រមួយគ្រាប់ទំហំជាង៧ការ៉ាត់ មានតំលៃប្រហែល១លានដុល្លារ

អាមេរិក៖ ក្មេងប្រុសវ័យជំទង់ម្នាក់ឈ្មោះ Kalel Langford បានរកឃើញត្បូងពេជ្រមានទំហំ៧.៤៤ការ៉ាត់នៅឧទ្យានមួយនៅភាគនិរតីនៃរដ្ឋ Arkansas សហរដ្ឋអាមេរិក ខណៈពេលដែលក្មេងប្រុសរូបនោះបានមកដើរលេងនៅទីនោះកាលពីថ្ងៃសៅរ៍ កន្លងទៅ។ ក្មេងប្រុសអាយុ១៤ឆ្នាំរូបនេះ បានមកឧទ្យានជាមួយឪពុកម្តាយរបស់គេ ដើម្បីប្រកួតកីឡាបាល់បោះនៅពេលនោះ រូបគេក៏បានរកឃើញត្បូងពេជ្រពណ៌ត្នោតមួយគ្រាប់តែម្តង។

3E57B21E00000578-0-image-a-107_1489691907889

ត្បូងពេជ្រពណ៌ត្នោតនោះ ឥលូវនេះត្រូវបានចុះឈ្មោះជាពេជ្រធំបំផុតទី៧ ដែលបានរកឃើញនៅក្នុងឧទ្យាននេះចាប់តាំងពីវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧២។ គេមិនទាន់បានប៉ាន់ប្រមាណតម្លៃពេជ្រ ដែល Kalel រកឃើញនោះទេ ប៉ុន្តែគេបានធ្វើការប៉ាន់ប្រមាណតម្លៃពេជ្រមួយមានទំហំ៨.៥២ការ៉ាត់ ដែលធ្លាប់ត្រូវបានគេរកឃើញនៅឧទ្យាននោះដូចគ្នាក្នុងឆ្នាំ២០១៥ មានតម្លៃប្រហែល១លានដុល្លារ ដូច្នេះពេជ្រមួយគ្រាប់នេះក៏មានតំលៃប្រហាក់ប្រហែល១លានដុល្លារដូចគ្នា។ ដោយ៖ ភក្តី

3E57B22700000578-0-image-a-108_1489691911485 3E57D65F00000578-4321512-image-a-109_1489692905915 3E583B8E00000578-4321512-image-a-6_1489697340802