តោះទៅមើល MV ដំបូងរបស់ ជៀស ស្រួច បន្ទាប់ពីបាត់មុខជាង ១០ឆ្នាំ |

តោះទៅមើល MV ដំបូងរបស់ ជៀស ស្រួច បន្ទាប់ពីបាត់មុខជាង ១០ឆ្នាំ

បន្ទាប់ពីបាត់មុខពីសិល្បះជាង១០ ឆ្នាំទៅ លោកជៀស ស្រួច ដែលធ្លាប់ល្បីល្បាញខាងផ្នែកកីឡាប្រដាល់ និងតារាសម្តែង បានវិលមកម្តងទៀត តែក្នុងជីវភាពខ្វះខាតទៅវិញ។ បន្ទាប់ពីមានការអះអាងថាដោយសារតែប្រពន្ធទើបខ្លួនធ្លាក់ខ្លួនដូច្នេះ ធ្វើឲ្យទស្សនិជន និងមិត្តសិល្បះមានអាណិតអាសូរ និងឧបត្ថម្ភលុយជាច្រើននាក់ផងដែរ។ ឥលូវនេះ លោក ជៀស ស្រួច ក៏ត្រូវបានផលិតកម្ម MV Galaxy ហៅទៅថត MV ដំបូងបន្ទាប់ពីលោកបាត់មុខជាង ១០ឆ្នាំ។ សូមប្រិយមិត្តទស្សនាវិដេអូរបស់លោកទាំងអស់គ្នា និងជួយគាំទ្រគាត់ផង។

ប្រភពវិដេអូ៖ Navatra

ខ្មែរណូត

អត្ថបទទាក់ទង

ជៀស ស្រួច ចេញសំដែង MV លើកដំបូងហើយ ក្រោយពេលធ្លាក់ខ្លួនអស់ជាង១០ឆ្នាំ

ក្រោយពីធ្លាក់ខ្លួនក្លាយជាកម្មករសំណង់ និង ជាកម្មករ អូសរទេះ នៅតាមព្រំដែន អស់រយៈពេលជាច្រើនឆ្នាំ លោក ជៀស ស្រួច អតីតកីឡាករប្រដាល់ល្បីឈ្មោះនៅកម្ពុជា បានវិលត្រលប់មកវិញ ជាមួយរឿង កក្រើកមួយជាមួយនឹងអតីតភរិយា ជាតារាសម្តែងល្បីឈ្មោះម្នាក់ ធ្វើអោយមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនត្រឹមតែប៉ុននោះទេ លោក ជៀស ស្រួច ត្រូវបានមិត្តសិល្បៈករ ជាច្រើន ជួយជ្រោមជ្រែង ដើម្បីអោយលោក បានចូលរួមក្នុងវិស័យកីឡា និង វិស័យសិល្បៈដូចមុនវិញ។

13873020_885841364893659_674200395685867798_n

កាលពីម្សិលមិញនេះដែរ តារាចម្រៀង ប្រចាំផលិតកម្ម Calaxy លោក ម៉ារា ប៊ុនណា បានរៀបរាប់នៅលើ Facebook របស់លោកថា ៖ “ផលិតកម្ម Calaxy បានអញ្ជេីញ លោក ជា ស្រួច មកសំដែង MV ថ្ងៃនេះ  សូមជួយគាត់ម្នាក់ ១ដៃ១ជេីងផង ដេីម្បីផ្តល់កំលាំងចិត្តនិងលេីកតំលៃសិល្បៈខ្មែរយេីង” ដែលនេះជាដំណឹងល្អមួយសំរាប់លោក ជៀស ស្រួច និងបងប្អូនមហាជន ដែលចង់ឃើញគាត់ ក្លាយជា ជៀស ស្រួច ដូចពីមុនវិញ។

13882413_885841288227000_4422982988599766775_n

អតីតកាលបានរសាត់បាត់ទៅ លោក ជៀស ស្រួច បានតាំងចិត្តចាប់ផ្តើមជីវិតសារជាថ្មី ដោយមានការខិតខំ ជួយជ្រោមជ្រែង ពីសំណាក់តារាចម្រៀង តារាសម្តែង មិត្តសិល្បៈករ ជាច្រើន សង្ឃឹមថា អតីតកីឡាករប្រដាល់រូបនេះ អាចមានកេរ្តិ៍ឈ្មោះ⁣ល្អដូចមុនវិញ៕