ពិតជាអស្ចារ្យមែន!ជីវិតបុរសពិការម្នាក់ អាចផ្លាស់ប្តូរទៅជាល្អប្រសើរជាងមុនបានដោយសារតែរទេះមួួយ |

ពិតជាអស្ចារ្យមែន!ជីវិតបុរសពិការម្នាក់ អាចផ្លាស់ប្តូរទៅជាល្អប្រសើរជាងមុនបានដោយសារតែរទេះមួួយ

ពាក្យចាស់តែងតែនិយាយថា មនុស្សកើតមកមិនត្រូវមើលងាយមនុស្សគ្នាឯងទេបើទោះបីេជាគេមិនមានអ្វីស្មើនឹងយើងក៏ដោយ។បើមើលមកដល់សព្វថ្ងៃនេះពាក្យអស់នេះដូចជា គ្មានប្រសិទ្ធភាពក្នុងចិត្តរបស់ពួកគេនោះទេ។មនុស្សដែលមានភាពអន់ខ្សោយ តែងតែត្រូវគេមើលងាយជិះជាន់ និងធ្វើបាបជារឿយៗដោយសាតែគាត់មិនមានលទ្ធភាពតបតនិងពួកគេ។ជាពិសេសមនុស្សពិការដែលមានកាយសម្បទាមិនគ្រប់គ្រាន់ រឺមានភាពមិនប្រក្រតីអ្វីមួយ គេប្រាកដជាត្រូវអ្នកផងទាំងពួងមើលងាយ រើសអើង និងយកទៅកំប្លែងលេង។ប៉ុន្តែពួកគេមិនដឹងទេថាពេលខ្លះមនុស្សដែលពួកគេបានមើលងាយ រើសអើង អាចនឹងធ្វើរឿងដែលមានប្រយោជន៍ជាច្រើនជាងពួកគេដែលមានកាយសម្បទានគ្រប់គ្រាន់ទៅទៀត។

2

ដូចបុរសម្នាក់រស់នៅក្នងប្រទេសថៃ គាត់មានរាងកាយមិនប្រក្រតីដូចគេឯង ដូចនេះគាត់ពិបាកក្នុងការធ្វើដំណើរទៅណាមកណាណាស់។គាត់តែងតែត្រូវអ្នកជុំវិញខ្លួនសើចចំអក ចំពោះរូបគាត់ដោយសាតែហេតុនេះហើយទើបគាត់ខំប្រឹងរិះរកវិធីល្អសំរាប់ធ្វើដំណើរ។បន្ទាប់មកគាត់ក៏បានអោយគេច្នៃកង់រទេះមួយ ដែលមានលក្ខណៈប្លែកពីកង់រទេះផ្សេងៗ។កង់រទេះមួយនេះបានធ្វើអោយជីវិតរបស់គាត់ផ្លាស់ប្តូរទាំងស្រុង គឺគាត់ងាយស្រួលក្នុងការធ្វើដំណើរច្រើនឡើង ហើយគាត់អាចស៊ីឈ្នួលដឹករបស់អោយគេបានទៀតផង។ដោយសារតែការស្វែងរកដំណោះស្រាយបានយ៉ាងល្អធ្វើអោយជីវភាពគាត់បានប្រសើរជាងមុន ហើយក៏មិនសូវជាមានអ្នកមើលងាយគាត់ទៀត គាត់ថែមទាំងបានទទួលការសសើពីសំណាកមហាជនទូទៅផងដែរ៕

as