ធនាគារអេស៊ីលីដា ប្រកាសនិមិត្តសញ្ញាថ្មី បន្ទាប់ពីរដ្ឋាភិបាល កំណត់ឲ្យផ្លាស់ប្តូររូបហង្ស ដែលស្រដៀងក្រសួងសេដ្ឋកិច្ច | Komsan.khmer-note.com

ធនាគារអេស៊ីលីដា ប្រកាសនិមិត្តសញ្ញាថ្មី បន្ទាប់ពីរដ្ឋាភិបាល កំណត់ឲ្យផ្លាស់ប្តូររូបហង្ស ដែលស្រដៀងក្រសួងសេដ្ឋកិច្ច

ធនាគារអេស៊ីលីដា បានសម្រេចចិត្តផ្លាស់ប្តូរនិមិត្តសញ្ញា (logo) របស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលបានប្រជុំគណៈរដ្ឋមន្រ្តីព្រឹកមិញនេះ កំណត់ឲ្យធនាគារអេស៊ីលីដា ផ្លាស់ប្តូរនិមិត្តសញ្ញា កុំឲ្យប្រជាពលរដ្ឋច្រលំជាមួយ និមិត្តសញ្ញារបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញាវត្ថុ។ តាមប្រសាសន៍របស់សម្តេចតេជោ បានប្រាប់ថាកន្លងមកប្រជាពលរដ្ឋមានការយល់ច្រលំថាខ្ចីលុយធនាគារ ឬមីក្រូហរិញ្ញវត្ថុ គឺខ្ចីពីរដ្ឋ ដូច្នេះសម្តេចចង់ឲ្យប្រជាជនកុំឲ្យមានការយល់ច្រលំបន្តទៀត។ សូមប្រិយមិត្តទស្សនាការប្រកាសរបស់ធនាគារអេស៊ីលីដា និងនិមិត្តសញ្ញាថ្មីរបស់ធនាគារអេស៊ីលីដា៖

16797421_1234328903323978_5064565625382889518_o

16797421_1234328903323978_5064565625382889518_o (1)

16797421_1234328903323978_5064565625382889518_o (1)

13177338_999273526829518_6870049417358943737_n

3777120_orig