តារាចម្រៀង សុគន្ធកញ្ញា ទោះបីជាការងារសិល្បៈរវល់ខ្លាំងយ៉ាងណាក៏មិនភ្លេចទៅមើលថែលោកយាយដែលកំពុងឈឺក្នុងមន្ទីរពេទ្យដែរ | Komsan.khmer-note.com

តារាចម្រៀង សុគន្ធកញ្ញា ទោះបីជាការងារសិល្បៈរវល់ខ្លាំងយ៉ាងណាក៏មិនភ្លេចទៅមើលថែលោកយាយដែលកំពុងឈឺក្នុងមន្ទីរពេទ្យដែរ

តារាចម្រៀងល្បីកញ្ញា ឱក សុគន្ធកញ្ញា កំពុងមានរឿងខ្សឹបខ្សៀវពីទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងរួមផលិតកម្មលោក ឆន សុវណ្ណរាជ ក្នុងមួយរយៈក្រោយនេះដូចជាប្រទះឃើញមិនសូវសប្បាយចិត្តនោះទេ ហើយប៉ុន្មានថ្ងៃមុននេះ សុគន្ធកញ្ញា បានបង្ហោះរូបលោកយាយជាទីស្រលាញ់ដែលកំពុងមានជំងឺនឹងបានស្នាក់នៅក្នុងមន្ទីរពេទ្យនៅលើគណនីInstagram ផ្ទាល់របស់នាង ។

16809175_335952966799422_616611831_n

សម្រាប់ឆ្នាំថ្មី ២០១៧ នេះ តារាចម្រៀងសំលេងខ្ពស់ ឳក សុគន្ធកញ្ញា ពិតជាទទួលបានប្រជាប្រិយភាពខ្ពស់គួរអោយកត់សម្គាល់មែនដោយកញ្ញាទទួលបានការងារថ្មីៗ ជាច្រើនទាំងការថតបទចម្រៀង និង MV រួមទាំងកម្មវិធីប្រគុំតន្ត្រីតាមបណ្តាខេត្តនានាទៀតផង ។អ្វីដែលគួរអោយកត់សម្គាល់នោះ ទោះបីជាការងារសិល្បៈរវល់ខ្លាំងយ៉ាងណាក្តីតារាចម្រៀង ឱក សុគន្ធកញ្ញា មិនដែលភ្លេចនឹងចំណាយពេលសម្រាប់ក្រុមគ្រួសារឡើយ ដូចជាក្នុងពេលនេះជីដូនរបស់នាងកំពុងមានជម្ងឺដូច្នេះហើយ ឱក សុគន្ធកញ្ញា មិនភ្លេចទៅមើលថែទាំនិង ផ្តល់កម្លាំងចិត្តលោកយាយរបស់នាង ហើយកញ្ញាក៏បានសរសេរមួយថា “មក ផ្តល់កម្លាំងចិត្តដល់ម៉ាក់ យាយ ពេលចេញពីធ្វើការ សូមឱ្យព្រះតាមថែរក្សាឱ្យគាត់រឹងប៉ឹងជាងនេះ រាត្រីសួស្ដីមនុស្សជទីស្រលាញ់ទាំងអស់គ្នា ” ហើយនាងក៏ទទួលបានការជូនពរពីសំណាក់អ្នកគាំទ្រជាច្រើនផងដែរ ៕

16809053_335951590132893_95592901_n16788070_335951816799537_641139290_n16830493_335952983466087_1768210968_n 16788328_335952973466088_1704120720_n 14925607_10153863167975124_440723655046002362_n16787945_335952980132754_364362145_n