ប្រទេសចិនគ្រោងនិងធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យាថែទាំមនុស្សចាស់តាមបែបទំនើបដែលហៅថា Smart Health | Komsan.khmer-note.com

ប្រទេសចិនគ្រោងនិងធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យាថែទាំមនុស្សចាស់តាមបែបទំនើបដែលហៅថា Smart Health

នាពេលបច្ចុប្បន្ននេះ តម្រូវការមានកាន់តែច្រើន យើងក៏ត្រូវការក្នុងការចំនាួច្រើនផងដែយ៉ាងនេះហើយធ្វើអោយមនុស្សម្នាក់ៗត្រូវធ្វើការច្រើនដើម្បីបំញេញតម្រូវការរបស់ខ្លួន។មនុស្សម្នាក់ៗមានការរវល់ជាខ្លាំងជាមួយនឹងការងាររបស់ខ្លួនពួកគេសឹងតែ និងមិនមានពេលក្នុងការមើលខុសត្រូវខ្លួនឯងអោយបានពេញលេញផង។ដូចនេះក្នុងការថែរក្សាកូន រឺឪពុកម្តាយរបស់ខ្លួនវាសឹងតែមិនមានពេលមកគិតគូរច្រើននោះឡើយ។សំរាប់មនុស្សចាស់ការមើលថែពិតជសំខាន់ណាស់ ព្រោះពួកគាត់មានសុខភាពទន់ខ្សោយ។ប្រទេសចិនក៏បានគិតគូរពី បញ្ហានេះយ៉ាងខ្លាំងណាស់ដែរ យ៉ាងនេះហើយទើប ក្រសួងឧស្សាហកម្មនិងពហុបច្ចេកវិទ្យា (MIIT) បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនគ្រោងនឹងអភិវឌ្ឍការថែរក្សាសុខភាពតាមកល្ខណៈ Smart Health ក្នុងការថែទាំមនុស្សចាស់។

wo1

នៅក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មបែបSmart Healthនេះត្រូវបានគេគ្រោងថានឹងចេញជាលទ្ធផលនៅក្នុងរយៈពេល៤ឆ្នាំខាងមុខ ដើម្បីអោយមនុស្សចាស់ទទួលបានជាសកលនៅសេវាគ្រប់គ្រងសុខភាពនិងការថែទាំគាត់ជាមូលដ្ឋានចំបង។នេះបើយោងតាមផែនការសកម្មភាពមួយដែលធ្វើឡើងរួមគ្នារវាងក្រសួងឧស្សាហកម្មនិងពហុបច្ចេកវិទ្យា(MIIT) ក្រសួងកិច្ចការស៊ីវិលនិងសុខភាពជាតិ គណៈកម្មការផែនការគ្រួសារចិនបានធ្វើការួមគ្នាមួយដើម្បីជួយជំរុញអោយការងារនេះបានដំណើរការទៅយ៉ាងរលូន និងឆាប់រហ័ស។ប្រទេសនេះបានចេញជាមូលដ្ឋានគំរូច្រើនជាង១០០គំរូ សម្រាប់ការអនុវត្តផែនការរយៈពេល៤ឆ្នាំខាងមុខនេះ។

wo

កិច្ចខិតខំប្រឹងប្រែងត្រូវបានធ្វើឡើងដើម្បីធ្វើឱ្យរបកគំឃើញបច្ចេកវិទ្យាស្នូលនិងក្នុងការលើកកម្ពស់ការអភិវឌ្ឍនៃបច្ចេកវិទ្យានៃការ ថែរក្សា និងវិភាគស្ថានភាពសុខភាពតាមលក្ខណៈត្រឹមត្រូវហើយផ្តល់នូវលទ្ធច្បាស់លាស់ដើម្បីផ្តល់ជូននូវប្រភេទបន្ថែមទៀតនៃការផ្តល់សាធារណៈសេវាថែទាំសុខភាពមនុស្សចាស់អោយបានដិតដល់។ ដូច្នេះទើបរដ្ឋាភិបាលធ្វើការលើកទឹកចិត្តដល់ការអភិវឌ្ឍនៃឧបករណ៍សុខភាពកម្រិតខ្ពស់ ក៏ដូចជាការគ្រប់គ្រងសុខភាពអ្នកឃ្លាំមើលសុខភាពចល័តនិងមនុស្សយន្តបម្រើសេវាកម្មមើលថែទាំ។MIIT បាននិយាយថាខ្លួននឹងសាងសង់ប្រព័ន្ធដើម្បីកែលម្អគុណភាពសន្តិសុខ សុខភាពSmart Healthនិងឧស្សាហកម្មថែរក្សាសុខភាពមនុស្សចាស់ដ៏ទាន់សម័យ។យ៉ាងណាប្រទេសចិនសង្ឃឹមថានឹងទទួលបានការថែរក្សាមនុស្សចាស់ ដោយបច្ចេកវិទ្យាទំនើបនិង ល្អប្រសើសំរាប់មនុស្សចាស់នារយៈពេលខាងមុខឆាប់ៗនេះ។

Image result for old people look after