តារាចម្រៀងម្នាក់នោះជានរណា? តារារូបនោះបានធ្វើអ្វីខ្លះ? រហូតដល់ PeyPey Dy ហ៊ាននិយាយថា នៅពីក្រោយភាពល្បីល្បាញ ស្រីម្នាក់បានសាងបាបច្រេីនលេីសលប់ (នាងបាប) | Komsan.khmer-note.com

តារាចម្រៀងម្នាក់នោះជានរណា? តារារូបនោះបានធ្វើអ្វីខ្លះ? រហូតដល់ PeyPey Dy ហ៊ាននិយាយថា នៅពីក្រោយភាពល្បីល្បាញ ស្រីម្នាក់បានសាងបាបច្រេីនលេីសលប់ (នាងបាប)

កាលពីពេលថ្មីៗនេះ Peypey Dy បានចេញ Status ជាច្រើននិយាយរៀបរាប់ទាក់ទងជាមួយនឹងតារាចម្រៀងម្នាក់ ដែលគាត់បានសរសេរកាលពីយប់មិញថាអ្នកពាក់ស្រោមមុខធីតា តែចិត្តជាយក្ស ហើយលោកក៏បានសរសេរនៅលើគណនីហ្វេសបុកផ្ទាល់ខ្លួនរបស់លោកថា៖ ក្រោយភាពល្បីល្បាញ ស្រ្តីម្នាក់សាងបាបច្រើន (នាងបាប)។ Status មួយនេះធ្វើឲ្យមហាជនឆ្ងល់ថាតើតារាចម្រៀងម្នាក់នេះជានរណា ហើយបានធ្វើអ្វីខ្លះ បានជាPeypey Dy មិនបានបំភ្លេចរឿងដែលកន្លងហួសជាច្រើនឆ្នាំនេះបាន? ហើយនៅប៉ុន្មានម៉ោងមុននេះលោកបានបញ្ចេញ Status រៀបរាប់មួយផ្សេងទៀតដូចខាងក្រោមផងដែរ៖

Screen Shot 2017-02-17 at 3.54.51 PM

” ខ្ញុំមិនចង់មានឈ្មោះជាមនុស្សល្អអីទេ សំខាន់គឺចង់ធ្វេីអ្វីដែលចង់ធ្វេី និយាយអ្វីដែលជាការពិត ហេីយមនុស្សខ្ញុំក៏មិនសូវជាចេះ និយាយយកល្អ បង្ខូចអ្នកដទៃដូវមនុស្សខ្លះដែរ….!!!!!
អ្នកខ្លះឆ្ងល់ថា រឿងហួសហេីយ រំលឹកធ្វេីអី? ព្រោះវាជារឿងដែលកេីតលេីខ្ញុំ ទេីបខ្ញុំរំលឹក ម៉្យាងទៀតខ្ញុំរំលឹក ក៏មិនបានបន្ថែម បង្ខច់បង្ខូចអ្នកណាដែរ ហេីយកុំនិយាយថា មានតែខ្ញុំដែលខាំគេ តែមិនដែលឃេីញខាងនោះនិយាយអីសោះ ……
កុំច្បាស់ពេក ព្រោះម្ចាស់ខ្លួនគេដឹងខ្លួនឯងហេីយ ថាពេលខ្ញុំចាកចេញ គេបានបង្ខូចឈ្មោះខ្ញុំម៉េចខ្លះ និយាយដេីមខ្ញុំប្រាប់ហ្វេនគេម៉េចខ្លះ? គេឆ្លាតគេដេីរតួរមនុស្សល្អ ដូច្នេះគេមិននិយាយពីខ្ញុំក្នុងFBទេ គឺគេស្ងប់ស្ងាត់ណាស់ តែអ្នកដឹងបានដឹង

អ្នកណាក៏មិនល្អដែរ តែសំខាន់ត្រូវស្វែងយល់ថាអ្នកណាពិសពុលជាង ”

15220061_657336684439476_7742661651360241846_n 15493584_668195246686953_279700352101411830_o 15826497_679681858871625_6508606124015276718_n 15895244_679297118910099_681745242327068065_n 16174388_690159874490490_2823146860774269458_n 16195809_690889461084198_4860928438574101890_n