អ៊ឹម ជីវ៉ា ធ្វើឡានអស់ជិត ៧០០ដុល្លារ ដោយសារម៉ូតូជិះបុកដាច់ក្រឡេកាលពីយប់មិញ |

អ៊ឹម ជីវ៉ា ធ្វើឡានអស់ជិត ៧០០ដុល្លារ ដោយសារម៉ូតូជិះបុកដាច់ក្រឡេកាលពីយប់មិញ

លោក អ៊ឹម ជីវ៉ា ដែលជាតារាសម្តែង ល្បីឈ្មោះមួយរូបបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ ដោយសារមានម៉ូតូមួយគ្រឿងជិះបុករហូតដាច់ក្រឡេ ទៅមុខលែងរួច។ នៅក្នុងសារមួយដែល លោក អ៊ឹម ជីវ៉ា បានបង្ហោះមុននេះបន្តិចបានអោយដឹងថា រថយន្តរបស់លោក ត្រូវបានជួសជុលអស់ជិត៧០០ដុល្លារ ដោយគ្មានទទួលបានសំណងអ្វីនោះឡើយ។ លោកបានរៀបរាប់ថា៖

“ផ្តាំទៅប្អូនដែលជិះម៉ូតូមកបុកឡានខ្ញុំហើយហៅគ្នាមកព្រួតយប់មិញផង! ប្អូននិងបក្សពួកសប្បាយចិត្តណាស់មែនទេដែលជិះម៉ូតូយ៉ាងលឿនហើយអត់ពាក់មួកសុវត្តិភាព មកបុកឡានរបស់ខ្ញុំ ប្អូនសប្បាយនៅពេលដែលឃើញគេខូចទ្រព្យសម្បត្តិ អស់លុយកាក់ ខាតពេលវេលាដោយសាប្អូនណាស់មែនទេ ប្អូនបង្កបញ្ហាហើយតេហៅបក្សពួកមានទាំងចាស់និងក្មេងមកព្រួតទៀត ! ៕

ឥឡូវនេះឡានកំពុងនៅការ៉ាស់ធ្វើអស់ជិត៧០០$ ម៉ោងនេះប្អូនកំពុងតែសប្បាយជាមួយគ្រួសារប្អូន តែបងវិញត្រូវខាតពេលវេលារ មិនបានទៅថត អស់លុយកាក់ សួថាបងថតបានមួយថ្ងៃប៉ុន្នាន?? លុយ៧០០ដុល្លារបងត្រូវថតប៉ុន្មានថ្ងៃបានបានវាមក ទាំងហាលក្តៅ បែកញើសដូចងូតទឹក ទម្រាំបានលុយនេះមកគឺពិបាកណាស់ ! ប្អូនជាកូនអ្នមានមានលុយចាយស្រួល ដេកស្រួលមិនអីទេ តែសំរាប់បងជាអ្នកសិល្បៈក្រីក្រគឺពិបាកខ្លាំងណាស់ ។

អត់ពាក់មួយ សុវត្ថិភាព ជិះលឿន បុកហើយមិនមកសុំទោស ខលហៅបក្សពួកមកទៀត នេះឬជាចរិកកូនខ្មែរ បងមិនដឹងថាប្អូនមានឳពុកម្តាយឬក៏អត់ទេ តែទោះយ៉ាងណាប្អូនក៏ប្រហែលបានចូលសាលាដែរមើលទៅ ថ្ងៃនេះជិះមកបុកបង ចុះបើថ្ងៃក្រោតជិះទៅបុកគេស្លាប់ទៅវាទៅជាយា៉ងណា ឬនេះជាចរិកធម្មជាតិរបស់ប្អូនដែលមានមូ៉តូជិះហើយចូលចិត្តបង្កបែបនេះ ??? ជាពិសេសផ្តាំទៅលោកពូសក់ពីពណ៌យប់មិញផង បើដឹងថាកូនចៅខុសហើយត្រូវអោយគេចេះទទួលកំហុសផង កុំចេញចរិកដូចលោកពូយប់មិញគឺខុសកុំអោយគេថាចាស់នាំក្មេងខូច ។”

Screen Shot 2017-02-17 at 3.54.19 PM Screen Shot 2017-02-17 at 3.48.49 PM Screen Shot 2017-02-17 at 3.31.15 PM