អស្ចារ្យមែន ! តារាម៉ូឌែលជនជនរុស្សីថតរូបបែបគ្រោះថ្នាក់ពីលើអគារកម្ពស់ 306 ម៉ែត្រតែមិនមានពាក់ឧបករណ៍ជំនួយសុវត្ថិភាព… | Komsan.khmer-note.com

អស្ចារ្យមែន ! តារាម៉ូឌែលជនជនរុស្សីថតរូបបែបគ្រោះថ្នាក់ពីលើអគារកម្ពស់ 306 ម៉ែត្រតែមិនមានពាក់ឧបករណ៍ជំនួយសុវត្ថិភាព…

តារាម៉ូដែលជនជនរុស្សី Viktoria Odintsova ដែលមានអាយុ 22 ឆ្នាំបានធ្វើអោយអ្នកលេងអ៊ិនធឺណេតភាំងជាខ្លាំងដោយសារតែនាងហ៊ានថតរូបដោយការប្រថុយខ្លាំងនៅកន្លែងខ្ពស់ៗ តែយ៉ាងណាវិញក្នុងការភ្ញាក់ផ្អើលទាំងនោះនាងក៏ត្រូវបានគេរិះគន់យ៉ាងខ្លាំងផងដែរ ។

3D4009CE00000578-4227818-image-a-6_1487172821453

ការថតរូបបែបនេះបណ្ដាអ្នកនិយមលេងអនឡាញជាច្រើនបានគិតថាវាជាហានិភ័យដែលមិនចាំបាច់និងមិនគួរធ្វើនូវទង្វើបែបនេះ ។ Viktoria Odintsova បានថតរូបនៅលើចំហៀងនៃអគារកប់ពពកនៅក្នុងទីក្រុងឌូបៃដែលវាបានធ្វើឡើងដោយគ្មានការាក់នូវឧបករណ៍ជំនួយសវត្ថភាពនោះទេ ដោយគ្រាន់តែកាន់ដៃបុរសម្នាក់តែប៉ុណ្ណោះ ។ នៅពេលដែលរូបថតនិងវីដេអូត្រូវបានធ្វើការបង្ហាញដំបូងគឺនៅលើគណនី Instagram របស់នាងនៅក្នុងខែមករា ដែលមានទស្សនៈដល់ទៅជាងមួយលាននាក់ដោយអ្នកខ្លះបានសរសើរនាងសម្រាប់ការហ៊ានប្រថុយធ្វើបែបនេះដើើម្បីបានរូបភាពស្អាតៗមក ។ ទោះជាយ៉ាងណា មានមនុស្សជាច្រើនបានរិះគន់ផងដែរចំពោះការមិនឱ្យតម្លៃនាងជីវិតរបស់នាង ដូចជាមានខ្លះបាននិយាយថា «”បន្ថយភាពស្អាតដើម្បីជីវិត ” ឯខ្លះទតបានសរសេរថា “អ្នកពិតឆ្កួតមែនទែនហើយដែលប្រលែងនិងជីវិតបែបនេះ ហើយវាគួរឱ្យអស់សំណើចណាស់ដែលមានមនុស្សជាច្រើនមានជំងឺធ្ងន់ប៉ុន្តែពួកគេចង់ឱ្យមានឱកាសរស់ម្ដងទៀត ” ។ តោះទៅមើលវីដេអូខាងក្រោមនេះដែលត្រូវបានថតនៅ Cayan Tower ដែលមានកម្ពស់ 306 ម៉ែត្រ ត្រូវជាជាន់ទី 75 នៃអគារខ្ពស់ជាងគេរបស់ពិភពលោកនៅក្នុងឆ្នាំ 2013 ៕

32a9bc77668ab6a940b3e38ea34e2177

j roof-climbing-girl-dangerous-selfies-angela-nikolau-russia-4 roof-climbing-girl-dangerous-selfies-angela-nikolau-russia-5 russian-model-slammed-for-dangerous-photography-stunt-at-dubai-skyscraper-photography-R1uFey shoot roof-climbing-girl-dangerous-selfies-angela-nikolau-russia-10 roof-climbing-girl-dangerous-selfies-angela-nikolau-russia-7 roof-climbing-girl-dangerous-selfies-angela-nikolau-russia-6 roof-climbing-girl-dangerous-selfies-angela-nikolau-russia-12