ពិតជាមិនគួរអោយជឿមែន!!! ១២នាទីក្រោយពេលមនុស្សស្លាប់ជាពេលវេលាសំខាន់សំរាប់កំណត់កន្លែងដែលពួកគេត្រូវទៅបន្ទាប់ពីស្លាប់ | Komsan.khmer-note.com

ពិតជាមិនគួរអោយជឿមែន!!! ១២នាទីក្រោយពេលមនុស្សស្លាប់ជាពេលវេលាសំខាន់សំរាប់កំណត់កន្លែងដែលពួកគេត្រូវទៅបន្ទាប់ពីស្លាប់

បើទោះបីជាវិទ្យាសាស្រ្តរីកចំរើនយ៉ាងណា ការបកស្រាយចម្ងល់ទាក់ទងនិងថាតើមនុស្សនៅពេលស្លាប់ទៅនៅមានវិញ្ញាណ នៅលើលោកនេះទៀតដែរទេ ។រឿងនេះនៅតែមិនទាន់អាចបកស្រាយអោយបានច្បាស់នៅឡើយនោះទេ ទោះជាយ៉ាងណាប្រជាជន ភាគច្រើនស្ថិតនៅក្នុងទ្វីបអាស៊ីមានការជឿជាក់យ៉ាងខ្លាំងថាមនុស្សពិតជា នៅសល់វិញ្ញាណលើលោកបន្ទាប់ពីគេបានស្លាប់ទៅ។ យ៉ាងណាក៏ដោយ ទោះជាមិនមានអ្វីមកអះអាងជាក់លាក់ ក៏ដោយក៏វិញ្ញាណមនុស្សបន្ទាប់ពីស្លាប់ នៅតែជារឿងដែលអ្នកដែលមានជីវិត នៅតែគិតនិងមានភាពបារម្ភថា”តើវិញ្ញាណសាច់ញាតិរបស់ខ្លួននឹងបានទៅកាន់កន្លែងណា?”។

Image result for soul human

តាមការស្រាយជ្រាវមួយគេបាននិយាយថាវិញ្ញាណជាថាមពលនៃផ្លូវចិត្តដែលមានអំណាចធំសម្បើម ដែលវាអាចនឹងមានល្បឿនផ្លូវចិត្តប្រមាណជា ៤ពាន់ពាន់លានដងក្នុងមួយវិនាទី ដែលអាចនិយាយបានថាលើនជាងល្បឿននៃពន្លឺនៅលើលោកទៅទៀត។បន្ថែមលើនេះគេថា ១២នាទីដំបូងបន្ទាប់ពីស្លាប់ គឺជារឿងសំខាន់សំរាប់វិញ្ញាណពួកគេ ដែលវាអាចធ្វើអោយពួកគេទៅកន្លែងល្អ រឺកន្លែងអាក្រក់បាន ព្រោះនៅក្នុងរយៈពេលនោះ អ្នកដែលបានស្លាប់ចាប់ផ្តើមគិតពីរឿងរបស់ខ្លួនទាំងអស់មិនថា រឿងអាក្រក់ល្អនោះទេ។

Related image

គឺរឿងរ៉ាវតាំងពីពួកគេនៅតូចរហូតដល់ពេលដែលគេបានស្លាប់ ដូច្នោះហើយទើបនៅពេលដែលមនុស្សជិតស្លាប់ គេតែងតែធ្វើការសូត្រជាធម៌អប់រំចិត្តដើម្បីអោយអ្នកស្លាប់ចងចាំតែកម្មល្អ និងមិនអោយអ្នកស្លាប់នៅវិលវល់ជាប់ជំពាក់និងរឿងផ្សេង ដូចជា គ្រួសារប្រពន្ធកូន លោភលន់ទ្រព្យសម្បត្តិ ជាដើមដែលអាចអោយខ្លួនទៅណាមិនរួច និងអាចទៅដល់កន្លែងមិនល្អ។ហើយអ្នកដែលស្លាប់ដោយនឹកស្មានមិនដល់ក៏ជារឿងដែរមិនល្អជខ្លាំង ពីព្រោះវិញ្ញាណពួកគេអាចត្រូវបានរំខានមិនអាចទៅណារួចពី ព្រោះតែភាពមិនអស់ចិត្ត និងអ្វីផ្សេងៗដទៃទៀត។ចុះអ្នកវិញមានការជឿប៉ុន្មានភាគរយៈទាកទងនិងវិញ្ញាណបន្ទាប់ពីស្លាប់នេះ។

Image result for hell and heaven in islam