ឧកញ៉ាឌួង ឆាយ បង្ហាញអារម្មណ៍មិនសប្បាយចិត្ត ដោយសារត្រូវមាត់ប៉ា ព្រោះតែ… | Komsan.khmer-note.com

ឧកញ៉ាឌួង ឆាយ បង្ហាញអារម្មណ៍មិនសប្បាយចិត្ត ដោយសារត្រូវមាត់ប៉ា ព្រោះតែ…

មុននេះបន្តិច ឧកញ៉ាល្បីឈ្មោះ ឌួង ឆាយ បានចេញវិដេអូ live តាមហ្វេសបុកផេករបស់ខ្លួន បង្ហាញអារម្មណ៍មិនសប្បាយចិត្ត បន្ទាប់ពីរូបលោកបានប្រាប់ថាត្រូវមាត់ប៉ាខ្លះដែរ រឿងពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងមានភាគហ៊ុនបើកក្លឹបកំសាន្ត និងកន្លែងផឹកស៊ីពេលរាត្រី។ លោកបានបញ្ជាក់ដដែលៗដោយសង្កត់ធ្ងន់ថា លោកគ្មានភាគហ៊ុន និងមុខរបរជាម្ចាស់ក្លីប ឬកន្លែងផឹកស៊ីពេលរាត្រីនោះទេ ហើយសូមឲ្យបងប្អូនទាំងអស់មេត្តាជ្រាប។ លោកបានប្រាប់ថាសាលារាជធានីភ្នំពេញ និងនគរបាលបាន ទាក់ទងមកលោកសួររឿងនេះផងដែរ ប៉ុន្តែលោកបានប្រាប់ថាលោកគ្មានទេ។ កន្លងមកលោកបានថតរូប និង Promote ក្លឹបកំសាន្តមួយដែរ តែនោះជារបស់មិត្តភក្តិតែប៉ុណ្ណោះ ការបង្ហោះនេះដោយសារក្លឹបរបស់មិត្តភក្តិលោកទើបនឹងបើក ហើយស្ងាត់ភ្ញៀវ។ លោកឧកញ៉ាក៏បានប្រាប់ថា លោកក៏មានគម្រោងបើកក្លឹបដែរ ប៉ុន្តែកំពុងតែនៅសិក្សានៅឡើយ ហើយមិនទាន់ទទួលបានផ្កែផ្កានោះទេ។ តោះសូមប្រិយមិត្តទស្សនាវិដេអូគាត់ទាំងអស់គ្នា៖
15585439_380947555586252_4670850584382355304_o  15676149_383557308658610_502895441653267426_o

15698256_384476411900033_8337560624896509769_n