ខ្សែភាពយន្ត ZOMBIE រឿង “Resident Evil: ការប្រយុទ្ធចុងក្រោយ” ជាវគ្គបញ្ចប់ដែលដកស្រង់ចេញពីវីដេអូហ្គេមដ៏ល្បី ចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ (មានវីដែអូ) | Komsan.khmer-note.com

ខ្សែភាពយន្ត ZOMBIE រឿង “Resident Evil: ការប្រយុទ្ធចុងក្រោយ” ជាវគ្គបញ្ចប់ដែលដកស្រង់ចេញពីវីដេអូហ្គេមដ៏ល្បី ចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ (មានវីដែអូ)

 

ខ្សែភាពយន្តសេរ៊ី Resident Evil ជាខ្សែភាពយន្តដែលមានភាពល្បីល្បាញតាំងពីឆ្នាំ២០០២ មកម្ល៉េះ ដែលបានដកស្រង់ចេញពី វីដេអូ ហ្គេម Resident evil។ ខ្សែភាពយន្តនេះទទួលបានសិទ្ធផ្តាច់មុខថតបាន៥ វគ្គរួចមកហើយ ហើយវគ្គនេះជាវគ្គទី៦ ក៏ជាវគ្គចុងក្រោយផងដែរ អ្វីដែលកាន់តែពិសេសជាងវគ្គមុនៗទស្សនិកជនអាចដឹងការពិតទាំងស្រុងនៃខ្សែជីវិត Alice ព្រមទាំងការប្រយុទ្ធដ័សាហាវជាមួយពួកខ្មោចឆៅ និងបិសាចទាំងអស់ដែលមានក្នុងវគ្គមុនៗ។

Ali Larter stars in Screen Gems' RESIDENT EVIL: THE FINAL CHAPTER.

នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ដើមខែក្នុងឆ្នាំនេះ ទស្សនិកជននឹងបានទស្សនារឿង Resident Evil: ការប្រយុទ្ធចុងក្រោយ ជាខ្សែភាពយន្តដែលមាន ខ្មោចឆៅ និងឆ្កែចចក Zombie វគ្គទី៦ ដែលជាវគ្គចុងក្រោយហើយ នឹងធ្វើអោយទស្សនិកមានអារម្មណ៏ថាភ្ញាក់ៗ និងស្ទើរតែស្លុតស្មារតី ដោយសារតែមានឈុតឆាកពញ្ញាក់អារម្មណ៏ជាច្រើនដែលនឹកស្មានមិនដល់ ជាពិសេស អន្ទាក់ជាច្រើនដែលធ្វើអោយទស្សនិកជននឹកស្មានមិនដល់ពីការរៀបចំរបស់ The Red Queen សម្តែងដោយ (Ever Anderson) បានអោយ Alice សម្តែងដោយ Milla Jovovich ឆ្លងកាត់ផ្លូវមរណៈពីមួយដំណាក់កាលទៅមួយដំណាក់កាល់។

Ali Larter, Milla Jovovich and Ruby Rose star in Screen Gems' RESIDENT EVIL: THE FINAL CHAPTER.

សង្ខេបរឿង៖ ដោយផ្អែកលើស៊េរីវីដេអូហ្គេមពេញនិយមយ៉ាងខ្លាំង ក្រុមហ៊ុន Capcom ឥឡូវបាននាំមកនូវភាពយន្តទិញសិទ្ធិផ្តាច់មុខភាគចុងក្រោយរបស់វីដេអូហ្គេមដែលទទួលបានជោគជ័យបំផុត រកចំណូលបានជាង 1 ពាន់លានដុល្លា នៅទូទាំងពិភពលោក។ បន្ទាប់ពីព្រឹត្តិការណ៍ នៅក្នុង Resident Evil: Retribution, Alice (Milla Jovovich) គឺជាមនុស្សចុងក្រោយតែម្នាក់ដែលមានជីវិត ប្រឆាំងនឹងមេរោគឆ្លងដ៏សាហាវ។ ឥឡូវនេះនាងត្រូវត្រឡប់ទៅកន្លែងដែលសុបិន្តអាក្រក់បានចាប់ផ្តើម-សម្បុកនៅក្នុងទីក្រុងRaccoon, ដែលជាកន្លែង សហគ្រាស Umbrella ប្រមូលកងកម្លាំងរបស់ខ្លួន សម្រាប់ធ្វើសកម្មភាពប្រឆាំងនឹងមនុស្សជាតិចុងក្រោយក្នុងអវសានពិភពលោកនេះ។ 

 

William Levy stars in Screen Gems' RESIDENT EVIL: THE FINAL CHAPTER.

រឿង Resident Evil: ការប្រយុទ្ធចុងក្រោយ នេះបានធ្វើការសម្ភោធចាក់បញ្ចាំងក្នុងរោងភាពយន្ត Legend សាខា ស៊ីធីម៉ល ការពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ៧:០០នាទីយប់ ចាក់បញ្ចាំងជា 3D ដែលមានវត្តមានភ្ញៀវកិត្តិយស និងហ្វេនជាច្រើនទៀតផងដែរ មិនតែប៉ុណ្ណោះពួកគាត់បានកំសាន្តជាមួយ ការលេងហ្គេម Resident Evil X-Box និង ទស្សនា វ៉ែនតា VR បែបវីដេអូ 360 ដឺក្រទៀតផងដែលធ្វើអោយពួកគាត់មានអារម្មណ៏កាន់តែប្លែកទៀតផង។ ទស្សនិកជនបានសរសើរថាពិតជា ល្អមើលណាស់ ជាពិសេសត្រង់ការប្រយុទ្ធជាមួយ ខ្មោចឆ្កែZombie ដែលធ្វើឱ្យភ័យរន្ធត់ មិនតែប៉ុណ្ណោះមានឈុតឆាកវៃគ្នាជាច្រើនទៀតផង។

ដើម្បីជ្រាបច្បាស់ និងទទួលបានចំណីចក្ខុថ្មីដែលខានទស្សនាយូរមកហើយ តែលើកនេះបែប 3D ម្តងមិនដឹងជាពិសេសយ៉ាងណាទេ កុំភ្លេចទៅចូលរួមទស្សនាទាំងអស់គ្នានៅគ្រប់រោងកុនដែលចាប់បញ្ចាំងពីថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ២០១៧ នេះជា 2D 3D និង 4DX។
ទស្សនា Trailer នៅទីនេះ

Trailer 1

Trailer 2

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

23 (Custom) 9 (Custom) 5 (Custom)