Kung Fu Yoga ខ្សែភាពយន្តថ្មីរបស់លោក ឈិន ឡុង មានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ |

Kung Fu Yoga ខ្សែភាពយន្តថ្មីរបស់លោក ឈិន ឡុង មានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ

តារាជើងចាស់ដែលល្បីខាងសម្តែងឈុតកាប់ចាក់វាយប្រហារប្រយុទ្ធ និងក្បាច់គុន ប៉ុន្តែលាយឡំដោយភាពកំប្លែងៗ លោក Jackie Chan នឹងបង្ហាញមុខក្នុងភាពយន្តមានចំណងជើងថា “Kung Fu Yoga” ដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។ មិនដូចភាពយន្តមុនៗទេ ព្រោះពេលនេះ Jackie Chan ពួតដៃគ្នាជាមួយតារាល្បីៗកប់ស៊េរីរបស់ Bollywood តារាសម្តែងប្រុសរបស់ហុងកុង និងសមាជិកក្រុមចម្រៀង EXO របស់កូរ៉េគឺលោក Yixing (Lay) ដូច្នេះគ្រាន់តែតួសម្តែង គឺកប់ស៊េរីទៅហើយ។

Kung Fu Yoga - Teaser Poster - Horizontal (Custom)

លើសពីនេះទៅទៀតលោក Jackie Chan ឥឡូវនេះមានសមត្ថភាពសម្តែងថ្មីមួយទៀតហើយ បន្ថែមលើទេពកោសល្យដ៏សម្បូរបែបរបស់លោក ពោលគឺចង្វាក់រាំ Bollywood ដែលនឹងមានបង្ហាញឲ្យឃើញនៅក្នុងរឿង Kung Fu Yoga នេះផងដែរ។ លោក Jackie Chan ក៏បាននិយាយ លាយឡំដោយភាពកំប្លែងថា “Farah Khan ពិតជាអ្នកដឹកនាំរឿងដ៏ អស្ចារ្យ! ខ្ញុំមិនដែលឃើញផលិតករភាពយន្តស្រីណាអាចស្រែកជំទាលដាក់មនុស្សរាប់ពាន់នាក់ ពេលកំពុងថតរឿងអញ្ចឹងទេ!”។ កុំភ្លេចណាធានាថាសើចចុកពោះជាមួយនឹងរឿង Kung Fu Yoga ទាំងអស់គ្នាដែលរឿងនេះកំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនដែលជាអ្នកស្នេហាវិស័យខ្សែភាពយន្តចិនផងដែរ។

ចុចទីនេះដើម្បីទស្សនា trailer

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់ អាទិត្យ។

Kung Fu Yoga - Character Poster - Lay Zhang (English) (Custom) Kung Fu Yoga - Character Poster - Jackie Chan (English) (Custom) Kung Fu Yoga - Character Poster - Disha Patani (English) (Custom)