ទិត្យ វិច្ឆិកា និយាយអ្វីខ្លះចំពោះបុរសដែលបាញ់សម្លាប់ក្ងោក ដែលជាសត្វជិតផុតពូជនោះ ? |

ទិត្យ វិច្ឆិកា និយាយអ្វីខ្លះចំពោះបុរសដែលបាញ់សម្លាប់ក្ងោក ដែលជាសត្វជិតផុតពូជនោះ ?

ក្រោយពីផ្ទុះប្រតិកម្មទាក់ទងនឹងបុរសម្នាក់ទាញជំពាមកៅស៊ូ មកបាញ់សំលាប់សត្វក្ងោកកណ្តាលហ្វូងមនុស្សរួចមក ធ្វើអោយតារាចម្រៀងល្បីឈ្មោះម្នាក់មិនសុខចិត្តនឹងទង្វើររបស់បុរសនោះ ហើយថែមទាំងដាក់មួយម៉ាត់អោយថែមទៀងផងថា៖ “គិតទៅវិចតែភាពល្ងង់ខ្លៅនឹងឆ្កួតមកដាក់ជាប់ខ្លួនជានិច្ច ។ តើលោកឯងដឹងទេ????សត្វគ្រប់ប្រភេទដែលនៅស្រុកខ្មែរ ជិតដាច់ពូជអស់ហើយណាលោក ។ ច្បាប់គួរតែដាក់ទោសម្នាក់នេះ ជាការព្រមានផងទៅ ។”

គួរបញ្ជាក់ផងដែរថា សត្វក្ងោក៤ក្បាលបានបង្ហាញខ្លួននៅលើដំបូលផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ប៉ុន្តែបងប្អូនដែលរស់នៅម្តុំនោះបានអោយដឹងថា ក្ងោកនៅសល់តែ៣ក្បាលទេ ដោយមួយក្បាលត្រូវបានបុរសនោះ បាញ់ងាប់បាត់ទៅហើយ ដែលធ្វើអោយពួកគាត់សោកស្តាយយ៉ាងខ្លាំង៕

Screen Shot 2017-01-16 at 10.14.07 AM

15941122_1842873722596207_3108169991496803116_n 15941422_1825928114331001_9184352696573859692_n 15977703_1825927837664362_5685748346659095194_n