តារាចម្រៀង វ៉ាន់ នីឡា បញ្ចេញទស្សនៈរបស់ខ្លួនជុំវិញរឿងឪពុកនិងកូន ដែលជាក្មេងស្ទាវបង្កជម្លោះជាមួយឧត្តមសេនីយ៍ផ្កាយ៣ |

តារាចម្រៀង វ៉ាន់ នីឡា បញ្ចេញទស្សនៈរបស់ខ្លួនជុំវិញរឿងឪពុកនិងកូន ដែលជាក្មេងស្ទាវបង្កជម្លោះជាមួយឧត្តមសេនីយ៍ផ្កាយ៣

មហាជនជាច្រើនកំពុងតែចាប់អារម្មណ៍រឿងរ៉ាវលោកឧត្តមសេនីយ៍ផ្កាយ៣ ដែលបានប្តឹងក្មេងស្ទាវម្នាក់ស្រវឹងស្រា ហើយបង្កជម្លោះជាមួយលោកដោយផ្តើមចេញពីការស៊ីផ្លេឡាន ព្រោះខ្លាចប៉ះរថយន្តរបស់លោក ហើយក្មេងស្ទាវរូបនោះត្រូវបានបញ្ជូនបន្តដើម្បីធ្វើការដោះស្រាយតាមនិតិវិធីច្បាប់។ ប៉ុន្តែថ្មីៗនេះស្រាប់តែមានរឿងដ៍ភ្ញាក់ផ្អើលមួយទៀត ដោយសារតែលោក វេជ្ជបណ្ឌិតម្នាក់ដែល ជាឪពុក្មេងស្ទាវរូបនោះ បានបង្ហោះវិដេអូចង់សំលាប់ខ្លួនព្រោះគេមិនលើកលែងទោស អោយកូនប្រុសខ្លួន ហើយធ្វើអោយអោយមហាជនជាច្រើនកំពុងតែធ្វើការ វែកញែកតាមហេតុផលរៀងៗខ្លួន។

fn-2016-11-18-10-12-19-1

ក្នុងនោះដែរ តារាចម្រៀងវ័យក្មេងរូបស្រស់ វ៉ាន់ នីឡា ក៍បានបញ្ចេញទស្សនៈរបស់នាង ជុំវិញរឿងនេះដែរថា៖ “បើសិនជាឳពុកដែលស្រលាញ់កូនពិតប្រកដគួរតែអោយកូនចេញមុខទទួលខុសត្រូវនៅអ្វីដែលគេបានធ្វើ បើកូនខុសហើយចេញមុខយំយែកសុំទោសមហាជនជំនួសកូន រឺព្យាយាមជួយយកភួយគ្របមិនអោយគេឃើញ នោះមិនមែនហៅថាស្រលាញ់ទេ គឺកានតែរុញម្នាក់នោះអោយកាន់តែបានចិត្តនិងគ្មានថ្ងៃស្គាល់នៅអ្វីដែលហៅថាការទទួលកំហុសនឹងទំនួលខុសត្រូវ ៕” តើប្រិយមិត្តយល់យ៉ាងណាដែរ?

screen-shot-2016-11-19-at-9-46-39-pm 15094943_572694702935558_1582469252387741441_n