អ៊ំទូកឆ្នាំនេះ តម្លៃផ្ញើរម៉ូតូមួយគ្រឿង ៥ពាន់រៀល |

អ៊ំទូកឆ្នាំនេះ តម្លៃផ្ញើរម៉ូតូមួយគ្រឿង ៥ពាន់រៀល

ព្រះរាជពិធីបុណ្យអ៊ំទូក ត្រូវបានប្រារព្វឡើងម្តងទៀត ហើយប្រជាពលរដ្ឋជាច្រើន បានទៅចូលរួមលេងកំសាន្តនៅតាមស្តង់នានា ការប្រគុំតន្ត្រី ទស្សនាការបណ្តែតប្រទីប បាញ់កាំជ្រួច ផ្សេងៗ ដោយក្នុងនោះ ក្រុមការងារខ្មែរណូត បានសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើនចូលរួមមិនចាញ់ ពិធីអ៊ំទូកពីមុនៗនោះឡើយ។

2

ដោយឡែកចំពោះ តំលៃផ្ញើរម៉ូតូផ្សេងៗមានតំលៃដល់ទៅ ៥ពាន់រៀល ដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋដែលមកពីខេត្តឆ្ងាយៗ គាត់មានការរអ៊ូថាថ្លៃ ខណៈដែលបងប្អូនប្រជាពលរដ្ឋនៅភ្នំពេញ គាត់ថាមិនមានអ្វីចោទជាបញ្ហានោះទេ ចំពោះតំលៃមួយនេះ។ ចំពោះតំលៃផ្ញើរម៉ូតូ ដែលមានតំលៃដល់ទៅ ៥ពាន់រៀលនោះ គឺស្ថិតនៅម្តុំរបងវត្តឧណ្ណាឡោម និង ជុំវិញផ្សារកណ្តាល ប៉ុន្តែចំពោះកន្លែងផ្សេងទៀត ក្រុមការងារយើង មិនបានធ្វើការ ស៊ើបសួរនោះឡើយ។ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះតំលៃផ្ញើរម៉ូតូទាំងនេះ?

5 4  1