ដេវីដ នឹងរាំ “ញីកែងជើង” បំបែកកំណត់ត្រា នៅពហុកីឡាដ្ឋានជាតិ នៅថ្ងៃទី២៩ ខាងមុខនេះ (មានវីដេអូ) |

ដេវីដ នឹងរាំ “ញីកែងជើង” បំបែកកំណត់ត្រា នៅពហុកីឡាដ្ឋានជាតិ នៅថ្ងៃទី២៩ ខាងមុខនេះ (មានវីដេអូ)

ក្រោយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែស្នាដៃនិពន្ធបទ Original កន្លងមក នាពេលកន្លងទៅនេះ លោក G-Devith រិតតែទទួលបានការគាំទ្របន្ថែមទៀត ជាមួយនឹងបទចំរៀង “ញីកែងជើង”។

កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ យោងតាមការអោយដឹងពីទំព័រ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអោយដឹងថា លោក G-Devith នឹងមានវត្តមានក្នុងការប្រកួតបាល់ទាត់មិត្តភាពអន្ដរជាតិ កម្ពុជាប៉ះទីម័រខាងកើត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺលោក G-Devith នឹងបំបែកកំណត់ត្រារាំបទ “ញីកែងជើង” នៅពហុកីឡដ្ឋានជាតិ ក្នុងអំឡុងពេលសំរាក។ ដូច្នេះសុំអញ្ចើញប្រិយមិត្ត និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់ កុំភ្លេចចូលរួមរាំបំបែកកំណត់ត្រានេះទាំងអស់គ្នា។

12734138_985674224859790_2799937769295633032_n

អត្ថបទទាក់ទង៖

បទចំរៀង “ញីកែងជើង” ដែលជាស្នាដៃនិពន្ធថ្មីទាំងសាច់ភ្លេង និងចង្វាក់រាំ របស់លោក ដេវីដ ទទួលបានការគាំទ្រយ៉ាងខ្លាំងទូទាំងប្រទេស រហូតល្បីដ៏បរទេស ហើយសូម្បីតែសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានឡើងរាំបទចំរៀងនេះផងដែរ នាពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិកន្លងទៅ។

កាលពីពេលថ្មីៗនេះ លោកដេវីដ បានធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលម្តងទៀត ជាមួយនឹងបទ “ជីវិតខ្ញុំ” ដោយតាមការអោយដឹងរបស់លោក នៅលើគណនីហ្វេសប៊ុក បានអោយដឹងថា លោកសរសេរបទនេះឡើង ដើម្បីរៀបរាប់សង្ខេបពីជីវប្រវត្តជីវិតរបស់លោក។

សេម
ខ្មែរណូត