មិនធម្មតាទេដល់ថ្នាក់តារាកំប្លែងល្បីឈ្មោះ នាយក្រូច និយាយថា “សុំទុកផ្លូវអោយខ្ញុំរស់ផង” នោះ |

មិនធម្មតាទេដល់ថ្នាក់តារាកំប្លែងល្បីឈ្មោះ នាយក្រូច និយាយថា “សុំទុកផ្លូវអោយខ្ញុំរស់ផង” នោះ

គេសង្កេតឃើញថា សព្វថ្ងៃនេះសិល្បៈករល្បីឈ្មោះមួយចំនួន ត្រូវបានគេប្រើប្រាស់ឈ្មោះនិងរូបថតដើម្បីបង្កើត Page និង គណនី Facebook ទុកជាប្រយោជន៍របស់ខ្លួនតាមរយៈភាពល្បីល្បាញរបស់តារាទាំងនោះ។ មិនខុសគ្នានោះទេ តារាកំប្លែងល្បីឈ្មោះ និងជាតារាសម្តែងផងនោះ នាយក្រូច ត្រូវបានគេបង្កើត Page ជាច្រើនដោយដាក់ឈ្មោះរបស់លោក ហើយប្រើប្រាស់រូបថតរបស់លោកថែមទៀត ដើម្បីបំភ័នភ្នែកអ្នកលេង Facebook។

14572222_1705527693102163_5933384195232308906_n

ទន្ទឹមនឹងនេះដែរ នាយក្រូចក៍បានរៀបរាប់នៅលើ Facebook ថា៖ “ខ្ញុំនាយក្រូចសូមជុំរាបជូនបងប្អូននៅក្នុងបណ្ដាញសង្គម fb ទាំងអស់អោយបានជ្រាបថា page ទាំងអស់នេះមិនមែនជារបស់ខ្ញុំទេនិងមានក្រូចជាច្រើនទៀតដែលខ្ញុំមិនទាន់ស្រាវជ្រៀវដឹងហេតុនេះហើយសូមបងប្អូនកុំយល់ច្រឡំទៀតនៅពេលដែល page ទាំងនេះសសេហើយក៍សុំ 70 ពីសំណាក់បងប្អូនដែលកាន់ page ទាំងនេះដែរអគុណនៅការស្រលាញ់របស់បងប្អូនតែធ្វើយ៉ាងណាពេលសរសេទុកផ្លូវអោយខ្ញុំរស់ផងសូមអគុណបងប្អូនយើង”

14463105_1704246499896949_1328797956263296848_n

ទោះជាយ៉ាងណាក្តី តារាកំប្លែងរូបនេះមិនបានបញ្ជាក់ទេថា លោកនឹងធ្វើអ្វីចំពោះ Page ក្លែងក្លាយទាំងនោះ ខណៈដែលលោកព្រួយបារម្ភខ្លាចគេសរសេរ អ្វីដែលមិនល្អនៅលើ Page ដែលអាចប៉ះពាល់ដល់រូបលោក៕

screen-shot-2016-10-31-at-10-10-40-am